ព័ត៌មានជាតិ
កម្ពុជា ត្រៀមចាត់វិធានការ រក្សាស្ថិរភាពអត្រាប្ដូរប្រាក់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមចាត់វិធានការរក្សា ស្ថិរភាពអត្រាប្ដូរប្រាក់។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្នុងងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្ដូរប្រាក់ជារៀល ធៀបនឹងដុល្លារអាមេរិក បានកើនឡើង គួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បង គឺដោយសារកត្តារដូវកាលនិងសម្ពាធនៃការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ។ ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿន...