កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានប្តេជ្ញាផ្តាច់ប្រព័ន្ធបទល្មើសនេសាទខុសច្បាប់ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រមទាំងដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ អនុវត្តច្បាប់គ្មានការលើកលែងចំពោះមន្ត្រីណា បន្តពាក់ព័ន្ធបទល្មើសនេសាទក្នុងខេត្តកណ្ដាល។ ការប្ដេជ្ញារបស់ លោក គួច ចំរើន បែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី០៦...
ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់បណ្តាទីចាត់ការទាំង៦ របស់សាលាខេត្ត ត្រូវប្រើប្រាស់មន្ត្រីឲ្យអស់ពីលទ្ធភាព និងសក្ដានុពល និងត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចស្នូល របស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកាន់ល្អប្រសើរឡើងថែមទៀត។ លោក អភិបាលខេត្ត បន្ដថា ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើនូវសេវាសាធារណៈជូនប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទតាមបណ្តាទីចាត់ការទាំងអស់ ត្រូវបង្កើនទំនាក់ទំនងល្អជាមួយគ្នា និងជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។...
ភ្នំពេញ ៖ លោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានត្រៀមរៀបចំ ទីតាំងមួយកន្លែង សំរាប់ធ្វើជាទីផ្សារបោះដុំបន្លែ បណ្តោះអាសន្ន ជំនួសឲ្យផ្សារដើមគរ ដែលត្រូវបានបិទ។ បើយោងតាម រដ្ឋបាលខេត្តកណ្តាល នៅវេលាយប់ថ្ងៃទី១៧មេសា លោក គង់ សោភណ្ឌ័ និងក្រុមការងារជំនាញ ពាក់ពន្ធ័បានចុះពិនិត្យទីតាំង ត្រៀមសំរាប់ធ្វើជាទីផ្សារ...
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រជុំបន្ទាន់ ជាមួយ អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីសុខាភិបាល និងកងកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងដើម្បីដាក់ផែនការ ស្រាវជ្រាវរកឲ្យឃើញអ្នកដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងដោយ ប្រយោលជាមួយអ្នកដែលមានវិជ្ជមានជំងឺ កូវីដ-១៩ ទាំងអស់ ក្នុងក្រុងតាខ្មៅ ធ្វើយ៉ាងណាត្រូវនាំអ្នកដែលពាក់ពន្ធ័ទាំងនោះ...
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារាត្រីថ្ងៃ៩ មីនានេះ បានសម្រេចផ្អាកការធ្វើដំណើរ ចេញចូលជាបណ្តោះអាសន្ន ក្នុងភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។ ការផ្អាកនេះដើម្បីគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩ ក្រោយប្រជាពលរដ្ឋរស់នៅស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩...