Covid-19

អភិបាលខេត្តកណ្តាល ជំរុញឲ្យអាជ្ញាធរក្រុងតាខ្មៅ ត្រូវស្រាវជ្រាវរកឲ្យឃើញ អ្នកពាក់ព័ន្ធជាមួយអ្នកមានជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស

ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រជុំបន្ទាន់ ជាមួយ អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីសុខាភិបាល និងកងកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងដើម្បីដាក់ផែនការ ស្រាវជ្រាវរកឲ្យឃើញអ្នកដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងដោយ ប្រយោលជាមួយអ្នកដែលមានវិជ្ជមានជំងឺ កូវីដ-១៩ ទាំងអស់ ក្នុងក្រុងតាខ្មៅ ធ្វើយ៉ាងណាត្រូវនាំអ្នកដែលពាក់ពន្ធ័ទាំងនោះ មកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាម ការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានឆាប់រហ័ស។ នេះប;យោងតាមគេហទំព័រហ្វេសប៊ុក របស់ រដ្ឋបាលខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំនេះលោកអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុងតាខ្មៅ ត្រូវគ្រប់គ្រងឲ្យបានអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយ នឹងអ្នកដែលវិជ្ជមានជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ ត្រូវដាក់អ្នកទាំងនោះឲ្យ ធ្វើចត្តាឡីស័កនៅមណ្ឌល និងនៅតាមផ្ទះឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងគ្រប់គ្រងពួកគាត់ឲ្យធ្វើចត្តាឡីស័ក បានគ្រប់តាមកាលកំណត់ ដោយមិនមានការគេចវេស រក្សាអនាម័យ ជាពិសេសអាជ្ញាធរត្រូវផ្គត់ផ្គង់ម្ហូបអាហារ ៣ពេល ឲ្យបានសមរម្យសម្រាប់ជូនពួកគាត់ ហើយចំពោះអ្នកដែរធ្វើចត្តាឡីស័កនៅផ្ទះ ក៏ត្រូវទិញម្ហូបអាហារ បន្លែ ត្រីសាច់ និងផ្ដល់អង្ករជូនពួកគាត់ ក្នុងអំឡុងធ្វើច័ត្តឡីស័កឲ្យបានសមរម្យផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យ មន្ត្រីជួរមុខដែលកំពុងអនុវត្ត ការងារផ្ទាល់ទាក់ទងនឹងជំងឺកូវីដ-១៩នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វើប្រហេសជាដាច់ខាត ត្រូវចេះការពារខ្លួនឯងកុំឲ្យ ឆ្លងជំងឺដ៏កាចសាហាវនេះ ហើយត្រូវបន្តអប់រំណែនាំដល់ប្រជាពលរដ្ឋ ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ ៣កុំ និង៣ការពារឲ្យ បានគ្រប់ៗគ្នា ៕

To Top