តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវតាមដាន និងក្តាប់សកម្មភាពនានាក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កុំឱ្យកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួន។ ការដាក់បញ្ជានេះ បានធ្វើឡើងនៅក្នុងឱកាស លោក អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកត្រាំកក់ នាថ្ងៃពុធ ទី៣...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី បានធ្វើការប្ដេជ្ញាចិត្ត និងដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបក្រុមក្មេងទំនើង បងតូច បងធំ ដែលតែងតែបង្ករភាពអនាធិបតេយ្យនៅក្នុងខេត្ត និងតាមមូលដ្ឋាននានា ចេញឲ្យអស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់ អភិបាលខេត្តតាកែវថ្មី ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី១១ កក្កដា ។...
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី បានដាក់ចេញបទបញ្ជា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តដែលជាកិច្ចប្រជុំលើកដំបូង ដល់ជំនាញពាក់ព័ន្ធពាក់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ចោលទាំងអស់ក្នុងភូមិសាស្រ្តខេត្តទាំងមូល ។ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនៃគណៈអភិបាល អភិបាលក្រុងស្រុក ស្នងការនឹងមេបញ្ជាការ ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អធិការនិងមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក លោក វ៉ី សំណាង អភិបាលខេត្តតាកែវ...
តាកែវ៖ លោក សយ សុភាព ក្នុងនាមជាប្រពលរដ្ឋម្នាក់ រស់នៅក្នុងស្រុកសំរោង បានស្នើលោក អ៊ួច ភា អភិបាលខេត្តតាកែវ គួរពិចារណា អនុញ្ញាតឱ្យមានស្ដារបឹងបត់រកា ដើម្បីរក្សាទឹកប្រើប្រាស់ ។ ការស្នើនេះធ្វើឡើង បន្ទាប់ពីមើលឃើញជាក់ស្ដែង ពីស្ថានភាពទឹករីងស្ងួត នៅបឹងបត់រការ ជាពិសេសការខ្វះទឹកសម្រាប់ប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋចំនួន៥ឃុំ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ។...