ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ដោយអំពាវនាវឲ្យ អាជីវករក្នុងផ្សារកំពង់ធំ និងអ្នកពាក់ព័ន្ធ មកផ្ដល់សំណាក វិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ការអំពាវនេះ ធ្វើឡើងក្រោយពីបានរកឃើញអាជីវករ និងអ្នកពាក់ពន្ធ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់ ២២នាក់ បន្ថែមទៀត នាថ្ងៃនេះ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេច ស្តីពីការឲ្យដំណើរការឡើងវិញ ផ្សារសេរីស្ទោង និងទីប្រជុំជននៃភូមិស្វាយស ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានបិទដើម្បីរៀបចំមួយរយៈ អោយមានសណ្តាប់ធ្នាប់ ចៀសបាននូវហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩។
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចរបស់ ស្ដីពី ការកំណត់ ភូមិស្ពានគ្រង នៃឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំជា “តំបន់ក្រហម” ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ ក្នុងនោះស្រុកកំពង់ស្វាយ២នាក់ ស្រុកសណ្ដាន់៣នាក់ ស្រុកស្ទោង១ និងស្រុកប្រាសាទបល្ល័ង្គ១។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៧៦នាក់៕
ភ្នំពេញ ៖ អាជ្ញាធរខេត្តកំពង់ធំ រកឃើញវិជ្ជមាន ជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរជាកម្មករសំណង់ នៅអូឌឹម រាជធានីភ្នំពេញ ។