តាកែវ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធ បានប្រជុំពិភាក្សាគ្នាសិក្សាលើកយកគម្រោង គ្រោងរៀបចំសាងសង់ប្រាសាទមួយ ស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។ លោក អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ...
តាកែវ ៖ ក្នុងឱកាសជួបសំណេះសំណាលពិភាក្សាការងារ ជាមួយប្រតិភូធនាគារជាតិនៃកម្ពុជាសាខាខេត្តតាកែវ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញ ក្នុងខេត្តតាកែវ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលកំពុងតែប្រតិបត្តិការ សូមបន្តដោះស្រាយក្រៅប្រពន្ធតុលាការ រាល់បញ្ហាកើតឡើងរវាងប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ហើយមានបញ្ហាសងត្រលប់ទៅវិញ។...
ភ្នំពេញ ៖ អាជ្ញាធរខេត្តតាកែវ បន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់ បន្ថែមទៀត នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ជាករណីឆ្លងក្នុងសហគមន៍ ។
ភ្នំពេញ ៖ អាជ្ញាធរខេត្តតាកែវ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៨នាក់ទៀត នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤០នាក់បន្ថែមទៀត នៅថ្ងៃទី២០ ឧសភា ដែលភាគច្រើនជាអាជីវករ លក់ដូរនៅផ្សារសំរោងយ៉ោង ។ ជាមួយគ្នានោះ ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាល ជំងឺកូវីដ១៩បន្ថែមទៀត រដ្ឋបាលខេត្ត បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទង ដោយផ្ទាល់ និងប្រយោល...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤១នាក់បន្ថែមទៀត នៅថ្ងៃទី១៩ ឧសភា ។ រដ្ឋបាលខេត្ត បញ្ជាក់ក្នុងសេចក្ដីជូនដំណឹង នៅថ្ងៃទី២០ ឧសភានេះ ថា អ្នកឆ្លងទាំង ៤១នាក់នេះ ភាកច្រើន ជាកម្មកររោងចក្រ និងមួយចំណែកតូចទៀត ជាពលករមកពីប្រទេសថៃ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញអ្នកជំងឺកូវីដ១៩ ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៧០នាក់។ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៧០នាក់ខាងលើ គឺជាអាជីវករ សិស្ស កុមារ កម្មករ និងកម្មការនីរោងចក្រ ដូចរាយនាមខាងក្រោម៖
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣០នាក់បន្ថែមទៀត ដែលភាគច្រើនជាកម្មកររោងចក្រ ។ រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ ទាំង៣០នាក់ ត្រូវមកយកសំណាកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសជូនដំណឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧នាក់ទៀត ដែលក្នុងនោះមានស្ត្រីអាយុ ៦៧ឆ្នាំម្នាក់ បានស្លាប់ នៅមន្ទីរពេទ្យបង្អែកបាទី ។ រដ្ឋបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន២៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។