ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤០នាក់បន្ថែមទៀត ភាគច្រើនជាអាជីវករផ្សារ សំរោងយ៉ោង

ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤០នាក់បន្ថែមទៀត នៅថ្ងៃទី២០ ឧសភា ដែលភាគច្រើនជាអាជីវករ លក់ដូរនៅផ្សារសំរោងយ៉ោង ។

ជាមួយគ្នានោះ ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាល ជំងឺកូវីដ១៩បន្ថែមទៀត រដ្ឋបាលខេត្ត បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទង ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ របស់លោកអ្នក ហើយត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានការ របស់ក្រសួងសុខាភិបាល ។

To Top