ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារទីរួមខេត្ត ស្រុកសង្គមថ្មី និងអាជីវកម្មផ្ទះសំណាក់ សោភ័ណ្ឌសិរីរចនា ផ្អាកជាបណ្តោះអាសន្នស្ថិតនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ជាទីតាំងដែលមានពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដោយគិតចាប់ពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់ផ្សារស្រអែម ស្ថិតនៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាបណ្ដោះអាសន្ន រហូតដល់មានការ ជូនដំណឹងជាថ្មី ។ រដ្ឋបាលខេត្តបញ្ជាក់ថា ការសម្រេចបិទខ្ទប់នេះ បន្ទាប់ពីរកឃើញថា ទីតាំងផ្សារស្រអែមនេះ មានការពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ៕
ភ្នំពេញ ៖ អាជ្ញាធរខេត្តព្រះវិហារ បានប្រកាសថា គិតត្រឹមរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញមនុស្សជាង២០០នាក់ ដែលបានប៉ះពាល់ ដោយផ្ទាល់និងប្រយោល ជាមួយគូដណ្តឹង ដែលបានកើតជំងឺកូវីដ១៩ នាថ្ងៃភ្ជាប់ពាក្យ ។ គូដណ្តឹង ដែលបានរកឃើញកើតជំងឺកូវីដ១៩នេះ គឺចំថ្ងៃភ្ជាប់ពាក្យតែម្តង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម...