ភ្នំពេញ៖ ប្រាសាទប្រាង្គលេខ៧ ស្ថិតនៅខាងជើងប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤.៥០ម៉ែត្រ ទទឹង ៧.៤០ម៉ែត្រ ដែលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលនៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យហើយ។ នេះបើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា...
ភ្នំពេញ៖ ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។ បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល ចំនួន ៦៨៣សំណើ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ កក្កដានេះ បានឱ្យដឹងថា «លទ្ធផលការងារ សហគមន៍របស់ អាជ្ញាធរជាតិអប្សរា...
ភ្នំពេញ ៖ ឆមាសទី១ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យតាម ការស្នើសុំជួសជុល និងសាងសង់សំណង់តូចតាច ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ ចំនួន១៣៩៩សំណើ ក្នុងនោះ អនុញ្ញាតឲ្យប្រជាពលរដ្ឋ ចំនួន៨៦៥សំណើរ ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ យោងតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីអនុវត្តគោលការណ៍ច្បាប់ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយ ដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក»។ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា...