ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ ការណែនាំរបស់អាជ្ញាធរមីន បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ប្រព័ន្ធសម្ពាធទាបនៅតែមានឥទ្ធិពល គ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ កម្ពុជា...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ខណៈថ្មីៗនេះ មានករណីពលរដ្ឋយកគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាន់ គប់ ដំ គ្រវែង និងកែច្នៃ បណ្តាលឲ្យគ្រោះថ្នាក់កើតឡើងជារបួសស្នាម និងរហូតដល់បាត់បង់អាយុជីវិតជាច្រើននាក់។ តាមរយៈសេចក្ដីអំពាវនាវរបស់អាជ្ញាធរមីនថ្មីៗនេះ បានឲ្យដឹងថា ទោះបីសង្គ្រាមនៅកម្ពុជា បានបញ្ចប់ជាច្រើនទសវត្សរ៍ ហើយប្រតិបត្តិករជាតិ- អន្តរជាតិខិតខំបំពេញ បេសកកម្មបោសសម្អាតយុទ្ធភណ្ឌ...
ភ្នំពេញ៖ អាជ្ញាធរមីន បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្គ្រោម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ តាមរយៈសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមី នាថ្ងៃទី១ តុលា បានឲ្យដឹងថា ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន អាចត្រូវបានប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ...
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថា ការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត នឹងធ្វើឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ទេសរដ្ឋមន្រ្តី លី ធុជ។ នាឱកាសអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង កាណាដា-កម្ពុជា...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្រ្គោះអាយុជីវិត របស់ប្រជាជនកម្ពុជារាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ក្នុងពិធីបើកយុទ្ធនាការអប់រំ អំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំត្រឡាច ស្រុករុក្ខគីរី...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អំពាវនាវឲ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយ បន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ព្រមទាំង ចូលរួមកំទេចគ្រាប់មីន ឲ្យអស់ពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ។ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន...