កណ្ដាល៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរ មូលដ្ឋាន បានធ្វើការណែនាំប្រជាពលរដ្ឋ និងអាជីវករផ្សារ ព្រែកតាមាក់ ឲ្យចេះការពារខ្លួនពីជំងឺកូវីដ-១៩ តាមរយៈការពាក់ម៉ាស់និងវិធានការមួយចំនួនទៀត ព្រមទាំងបដិសេធចោល ចំពោះការផ្សព្វផ្សាយថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ចូលផ្សារព្រែកតាមាក់។ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ថា...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត មានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ...
កណ្ដាល ៖ អាជ្ញាធរស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសម្រេច ចុះបិទផ្សារវិហារសួគ៌ ជាបណ្ដោះអាសន្ន ក្រោយពីមានអ្នកឆ្លង ជំងឺកូវីដ១៩ម្នាក់ បានទៅលេងបងប្អូន នៅផ្សារ ។ លោក ប៊ុន ផេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា «ដោយសារមានមនុស្សម្នាក់ គាត់មានជំងឺកូវីដ-១៩...
កណ្ដាល៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានបន្តចុះណែនាំប្រជាពលរដ្ឋ ឲ្យគោរពតាមការណែនាំ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសពង្រឹងការអនុវត្តរបស់ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមបណ្តាឃុំមួយចំនួន ដែលជិតភូមិសាស្ត្រអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លោកអភិបាលស្រុក ក៏បានសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលឃុំ ប្រជាការពារតាមបណ្តាលឃុំផងដែរ...