ព័ត៌មានជាតិ
អាជ្ញាធរអគ្គិសនី ណែនាំក្រុមហ៊ុន២ បញ្ឈប់ចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា «ប្រាក់បាត»
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានណែនាំក្រុមហ៊ុនចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា «ប្រាក់បាត» របស់ថៃ។ យោងតាមលិខិតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់ ក្រុមហ៊ុន អិល.វ៉ាយ.ភីគ្រុប និងក្រុម អានកូ ថា ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ...