ភ្នំពេញ៖ ស្វាមីភរិយាប្រកបដោយ គតិបណ្ឌិតមួយគូ បាននិយាយថា «ភាពស្រស់ស្អាតនៃ អាពាហ៍ពិពាហ៍មួយមិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះគឺកើតចេញពីការវិវឌ្ឍនៃ ទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ។» ក្នុងអាពាហ៍ពិពាហ៍រយៈពេល៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និងហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបងតែងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ។ អូនបានធ្វើឲ្យបងក្លាយ ជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន។...
បរទេស៖ អ្នកមានស្នេហា ពាសពេញទីក្រុងបាងកក ប្រទេសថៃ នឹងខកចិត្តនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយសារមន្រ្តីទីក្រុង បានប្រកាសកាលពីថ្ងៃពុធថា សង្កាត់ទាំង ៥០ នៃរាជធានីនេះ នឹងត្រូវហាមឃាត់មិនឱ្យ ចេញលិខិតរៀបការឡើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកដែលមានប្រជាប្រិយភាព យ៉ាងខ្លាំងនៅទូទាំង ព្រះរាជាណាចក្រនេះ...
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស គឺជាឯកសារដែលត្រូវបានការពារ និងទទួលស្គាល់ទូទាំងពិភពលោកហើយសិទ្ធិនីមួយៗក្នុងចំណោមសិទ្ធិមនុស្សជាមូលដ្ឋានទាំង៣០របស់យើង គឺមានសារៈសំខាន់ដូចៗគ្នា។ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ១០ធ្នូ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា”។ អ្នកឧកញ៉ា...