ព័ត៌មានអន្តរជាតិ

សង្កាត់ទាំង ៥០ក្នុងក្រុងបាងកក នឹងមិនអនុញ្ញាតឱ្យចេញលិខិត រៀបអាពាហ៍ពិពាហ៍ឡើយ នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់

បរទេស៖ អ្នកមានស្នេហា ពាសពេញទីក្រុងបាងកក ប្រទេសថៃ នឹងខកចិត្តនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដោយសារមន្រ្តីទីក្រុង បានប្រកាសកាលពីថ្ងៃពុធថា សង្កាត់ទាំង ៥០ នៃរាជធានីនេះ នឹងត្រូវហាមឃាត់មិនឱ្យ ចេញលិខិតរៀបការឡើយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកដែលមានប្រជាប្រិយភាព យ៉ាងខ្លាំងនៅទូទាំង ព្រះរាជាណាចក្រនេះ ក៏ត្រូវបានគេចាត់ទុកថា ជាថ្ងៃដ៏វិសេសវិសាលសម្រាប់គូស្វាមីភរិយា ដើម្បីគួចចំណងស្នេហ៍ នៅការិយាល័យចុះឈ្មោះរៀប អាពាហ៍ពិពាហ៍នៅទូទាំងទីក្រុង។

សង្កាត់ដែលមានប្រជាប្រិយជាងគេក្នុងទីក្រុង បាងកក គឺសង្កាត់ បាងរ៉ាក់ ដែលប្រែថា“ ស្រុកនៃសេចក្តីស្រឡាញ់” ជាភាសាថៃ។

ផ្ទាំងពាណិជ្ជកម្ម

នាយកដ្ឋានទំនាក់ទំនងសាធារណៈ បាននិយាយនៅលើបណ្តាញសង្គមធ្វីតទ័រថា“ ការិយាល័យសង្កាត់ចំនួន ៥០ នៅទីក្រុងបាងកកនឹងមិនផ្តល់សេវាកម្ម ចុះឈ្មោះលិខិតរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទិវានៃក្តីស្រឡាញ់នេះទេ” ។ ការលុបចោលនេះមានគោលបំណង ការពារការរីករាលដាល នៃជំងឺកូវីដ១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top