បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉ារីសនឹងផ្តល់សម្ភារៈយោធាដែលមិនបានបញ្ជាក់ដល់ទីក្រុង Yerevan (អាមេនី) ។ លោកស្រីបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការរៀបចំនេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមបណ្តាញព័ត៌មាន France 24, លោកស្រី Colonna បាននិយាយថា...
បរទេស៖ ប្រទេសតួកគី និងប្រទេសអាមេនី នឹងបើកកិច្ចពិភាក្សាគ្នាមួយ ជាលើកដំបូងក្នុងគោលបំណងបង្កើត ទំនាក់ទំនងជាធម្មតាវិញនាថ្ងៃទី១៤ ខែមករាខាងមុខ នៅក្នុងទីក្រុងមូស្គូ។ យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងទៀតដែរថា ប្រទេសទាំងពីរ បានចាត់តាំងប្រេសិតពិសេស រួចទៅហើយដើម្បីធ្វើការកសាង ជម្លោះរវាងគ្នាដែលបានអូសបន្លាយ រយៈពេលជាច្រើនទសវត្ស។ លោករដ្ឋមន្ត្រីក្រសួងការបរទេស Mevlut Cavusoglu កាលពីមុនធ្លាប់បានប្រកាសដែរថា ជំហានចុងក្រោយមួយ...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ឲ្យដកកងទ័ពខ្លួននិងគោរពបទឈប់បាញ់គ្នា ដែលបានព្រមព្រៀង កាលពីថ្ងៃមុន ក្រោយមាន សេចក្តីរាយការណ៍ថា ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះព្រំដែន។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានធ្វើការពិភាក្សា អំពីស្ថានភាពនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយមេដឹកនាំ របស់ប្រទេសអាមេនីនិងប្រទេសអាស៊ែបៃហ្សង់ គឺលោក Ilham Aliyev និងលោក Nikol Pashinyan ព្រមទាំងស្នើឲ្យបញ្ឈប់ភាពតានតឹងបន្ទាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា សហភាពអឺរ៉ុប ក៏បានលើកឡើងជាថ្មី អំពីសំណើរបស់ខ្លួន សុំធ្វើការងារជាមួយប្រទេសទាំងពីរ ដើម្បីបំបាត់ភាពតានតឹង ដែលកើតមានជាយូរមកហើយ រវាងប្រទេសទាំងពីរនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់នៅតាមព្រំដែន ក្រោយប្រទេសរុស្ស៊ីជំរុញពួកគេ ឲ្យដកថយចេញពីការប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ ចាប់តាំងពីមានសង្គ្រាម មួយកាលពីឆ្នាំមិញ ជុំវិញតំបន់ Nagorno-Karabakh ដែលបានសម្លាប់មនុស្សតិចបំផុត៦.៥០០០នាក់។ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ វិមានក្រឹមឡាំងបាននិយាយ នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ ឲ្យមានការអង្កេតមើលដ៏ហ្មត់ចង់ លើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ រវាងអាមេនីនិងអាហ្សែបៃហ្សង់ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយលោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan។ តាមសេចក្តីរាយការណ៍ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺធ្វើឡើងតាមសំណើរបស់ប្រទេសអាមេនី ក្រោយក្រសួងការពារជាតិនៃប្រទេសនេះ បានចោទប្រទេសអាហ្សែបៃហ្សង់ ពីបទចល័តទ័ពចូលទៅក្នុងទឹកដីខ្លួន ហើយអគ្គរដ្ឋអាជ្ញាអាមេនី...