ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អំពាវនាវឲ្យអាមេនី និងអាស៊ែបៃហ្សង់ គោរពបទឈប់បាញ់គ្នា

បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ឲ្យដកកងទ័ពខ្លួននិងគោរពបទឈប់បាញ់គ្នា ដែលបានព្រមព្រៀង កាលពីថ្ងៃមុន ក្រោយមាន សេចក្តីរាយការណ៍ថា ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះព្រំដែន។ 

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានធ្វើការពិភាក្សា អំពីស្ថានភាពនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយមេដឹកនាំ របស់ប្រទេសអាមេនីនិងប្រទេសអាស៊ែបៃហ្សង់ គឺលោក Ilham Aliyev និងលោក Nikol Pashinyan ព្រមទាំងស្នើឲ្យបញ្ឈប់ភាពតានតឹងបន្ទាន់។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា សហភាពអឺរ៉ុប ក៏បានលើកឡើងជាថ្មី អំពីសំណើរបស់ខ្លួន សុំធ្វើការងារជាមួយប្រទេសទាំងពីរ ដើម្បីបំបាត់ភាពតានតឹង ដែលកើតមានជាយូរមកហើយ រវាងប្រទេសទាំងពីរនោះ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់នៅតាមព្រំដែន ក្រោយប្រទេសរុស្ស៊ីជំរុញពួកគេ ឲ្យដកថយចេញពីការប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ ចាប់តាំងពីមានសង្គ្រាម មួយកាលពីឆ្នាំមិញ ជុំវិញតំបន់ Nagorno-Karabakh ដែលបានសម្លាប់មនុស្សតិចបំផុត៦.៥០០០នាក់។

ប្រែសម្រួល៖ ប៉ាង កុង

To Top