បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជប៉ុនថ្មីលោក Yoshimasa Hayashi បានថ្លែងនៅចុងសប្តាហ៍នេះថា រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោក Antony Blinken បានធ្វើការប្តេជ្ញាចិត្តតាមរយៈ សន្ទនាគ្នាមួយតាមទូរស័ព្ទ ថាអាមេរិកនឹងការពារ ដល់ជប៉ុនលើបញ្ហាជាច្រើនបូករួមទាំង បញ្ហាកោះដែលកំពុងត្រូវបានទាមទារ ដោយប្រទេសចិននោះផង។ គួរឲ្យដឹងដែរថា ទំនាកទំនងរវាងចិននិងជប៉ុន បានឈានទៅដល់បញ្ហារកាំរកូសយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងការទាមទារ រវាងគ្នាទៅលើកោះ Senkaku...
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ របស់សារព័ត៌មាន Bloomberg ថ្មីៗនេះបានឱ្យដឹងថា សហរដ្ឋអាមេរិក បានដើរយឺតជាងប្រទេសចិនទាក់ទង នឹងដំណើរការសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ អត្ថបទដែលមានចំណងជើងថា “គោលនយោបាយពាណិជ្ជកម្ម ‘អាមេរិចដំបូង’ របស់លោក ចូ បៃដិន ផ្តល់ឱ្យប្រទេសចិន នូវឱកាសមួយ” ត្រូវបានបោះពុម្ពផ្សាយ ដោយគេហទំព័រ...
បរទេស៖ របាយការណ៍ថ្មីមួយ នៅក្នុងកាសែត New York Times ផ្តល់ការយកចិត្តទុកដាក់យ៉ាង ស៊ីជម្រៅដោយបានតាមដាន ទៅលើការវាយប្រហារតាមអាកាស ដែលដឹកនាំដោយសហរដ្ឋអាមេរិក ចំនួនពីរដែលបានកើតឡើង នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2019 ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ 80 នាក់ រួមទាំងស្ត្រី និងកុមាររហូតដល់...
ពេលថ្មីៗកន្លងទៅនេះ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកមានពាក្យសន្យាស្តីពីការធានាឱ្យតំបន់តៃវ៉ាន់មានសមត្ថភាពការពារខ្លួនឯង ព្រមទាំងបានថ្លែងទៀតថា មានប្រទេសជាច្រើនបានចាត់ទុកការបំផ្លាញសភាពការណ៍បច្ចុប្បន្នដោយប្រើកម្លាំងអាវុធជាឯកតោភាគី ជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខសន្តិភាព ។ ប៉ុន្តែ ប្រសាសន៍ផ្ទាល់ខ្លួនរបស់លោកក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ចិននិងអាមេរិកកាលពីចុងខែមុន បែរជាបានថ្លែងថា ភាគីអាមេរិកនឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយប្រទេសចិនតែមួយជាបន្តបន្ទាប់ ។ លោកនិយាយក្រឡាស់ភ្លាមៗបែបនេះ សាកសមនឹងឋានៈរបស់លោកដែលជាប្រមុខការទូតរបស់សហរដ្ឋអាមេរិកទេ? មួយរយៈពេលកន្លងទៅនេះ ស្ថានការណ៍ដ៏តានតឹងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់បានឡើងកម្តៅជាបន្តបន្ទាប់ មូលហេតុគឺដោយមកពី មួយផ្នែក អាជ្ញាធរតៃវ៉ាន់ប៉ុនប៉ងវាយទម្លុះក្របខ័ណ្ឌនៃគោលការណ៍ចិនតែមួយជាច្រើនលើក ហើយប៉ុនប៉ងពង្រីកលំហធ្វើសកម្មភាពរបស់ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ មួយផ្នែកទៀតគឺអ្នកនយោបាយអាមេរិកបានបណ្តែតបណ្តោយញុះញង់និងផ្តល់ការគាំទ្រដល់ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។ សេចក្តីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ដែលប្រកាសកាលពីថ្ងៃទី១១ខែវិចិ្ឆកាបានបង្ហាញយ៉ាងច្បាស់លាស់ថា ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយនិង “មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅឆ្នាំ១៩៩២” ប្រឆាំងទង្វើបំបែកបំបាក់នៃពួកចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យយ៉ាងដាច់ខាត និងប្រឆាំងកម្លាំងខាងក្រៅធ្វើការជ្រៀតជ្រែកយ៉ាងដាច់ខាត ។ សេចក្តីប្រកាសនេះបានអធិប្បាយយ៉ាងច្បាស់លាស់នូវកាបេ្តជ្ញាចិត្តយ៉ាងមុតមាំនិងគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ។ អ្នកនយោបាយអាមេរិកមួយចំនួនប៉ុនប៉ងយកបញ្ហាតំបន់តៃវ៉ាន់ធ្វើជាលេសដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ចិន នេះជាការវិនិច្ឆ័យដ៏ខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះស្ថានការណ៍ ។ សូមបញ្ជាក់ថា ភាគីចិនបានព្រមានម្តងហើយម្តងទៀតថា បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតនិងរសើបបំផុតក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ។ លក្ខខណ្ឌសសម្រាប់ឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយសិ្ថរភាពនិងនិរន្តរភាព គឺភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយអាជ្ញាធរតំបន់តៃវ៉ាន់ភ្លាមទោះតាមទម្រង់ណាក៏ដោយ មិនបញ្ចេញសញ្ញាខុសឆ្គងណាទៅកាន់ពួកបំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ព្រមទាំងបញ្ឈប់ឧបាយកលដែលនិយាយផ្សេងធ្វើផ្សឹង ។ បច្ចុប្បន្ននេះ មហាដីគោកចិនបានក្តាប់ជាប់សិទ្ធិណែនាំនិងសិទ្ធិម្ចាស់ការក្នុងទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់រួចហើយ ការបង្រួបបង្រួមរបស់ប្រទេសចិនជាចរន្តប្រវត្តិសាស្ត្រដែលមិនអាចរារាំងបានទេ ។ សូមដាស់តឿនភាគីអាមេរិកកុំមើលស្រាលចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុតនិងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនោះឡើយ ។ ទង្វើណាដែលចង់បង្ករឿងហេតុចំពោះគោលការណ៍ចិនតែមួយនិងប៉ុនប៉ងរារាំងនិន្នាការបង្រួបបង្រួមរបស់ប្រជាជាតិចិន មុខជានឹងទទួលបរាជ័យជាក់ជាមិនខាន!
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសបេឡារូសលោក Vladimir Makei បានអះអាងថាសហរដ្ឋអាមេរិកនិងបេឡារូសគឺគ្មាន ផែនការក្នុងការតភ្ជាប់ ទំនាក់ទំនងការទូតវិញ តាមរយៈការដំណើរការស្ថានទូតនោះទេក្នុង ពេលឆាប់ៗខាងមុខនេះ។ លោក Makei បានបន្តទៀតថា សម្រាប់បេឡារូសគឺ តែងតែចង់បាននូវការអភិវឌ្ឍការទូត ឲ្យបានល្អឡើងវិញជាមួយនឹង អាមេរិកហើយសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងព្យាយាមយល់ពីការ ចង់បានរបស់បេឡារូសផង និងមិនត្រូវប្រើប្រាស់ទណ្ឌកម្ម...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា មន្ត្រីយោធាខ្មែរ៤រូប រងអយុត្តិធម៌ ព្រោះកត្តាភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធ តំបន់តារាសាគរនិងកំពង់ផែរាម ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានចោទថាជាទីតាំង ចិនកសាងមូលដ្ឋានយោធា។ សូមបញ្ជាក់ថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផល ភូមិសាស្ត្រនយោបាយ។ យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ»។ ប្រតិកម្មរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១០...
ញូវយ៉ក ៖ តម្លៃប្រេងបានធ្លាក់ចុះគួរ ឱ្យកត់សម្គាល់កាលពីថ្ងៃពុធ បន្ទាប់ពីទិន្នន័យបានបង្ហាញ ពីការកើនឡើង នៃស្តុកប្រេងឆៅ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ West Texas Intermediate សម្រាប់ការចែកចាយខែធ្នូ បានធ្លាក់ចុះ ២,៨១ដុល្លារអាមេរិក ឬ ៣,៣ ភាគរយ មកនៅ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abollahian បានរំលឹកឡើងវិញនូវគោលនយោបាយ ការពារប្រទេសរបស់លោក ដោយលើកឡើងថា សាធារណរដ្ឋអ៊ីស្លាមនឹងបន្តបង្កើន អំណាចការពាររបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិក មាន “ទណ្ឌកម្មមិនស្ថាបនា” ក៏ដោយ។ លោក Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំងលោក Jean-Yves Le...
កាធុម៖ ប្រទេសទាំងបីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា The Troika (ន័រវែស អង់គ្លេស និងសហរដ្ឋអាមេរិក) បានជំរុញអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ Abdel Fattah Al-Burhan កុំឱ្យចាត់វិធានការជាឯកតោភាគី។ ប្រទេសទាំងបី បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Al-Burhan កាលពីថ្ងៃអង្គារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដោយជំរុញឲ្យកងកម្លាំង ប្រដាប់អាវុធស៊ូដង់...