ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិកកុំឲ្យ មានការគណនាខុស ចំពោះការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានជំរុញឱ្យភាគីអាមេរិក កុំគណនាខុសលើការប្តេជ្ញាចិត្ត របស់ប្រទេសចិន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងអ្វីដែល ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បាននិយាយអំពីការឆ្លើយតប របស់ប្រទេសចិន ចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

លោក Wang បានលើកឡើងថា “ទាក់ទងនឹងដំណើរទស្សនកិច្ច បង្កហេតុរបស់លោកស្តី Pelosi ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន បរិបទ បុព្វហេតុ និងដំណើរនៃព្រឹត្តិការណ៍ គឺច្បាស់លាស់ណាស់” ។

លោកថា វាគឺជាសហរដ្ឋអាមេរិក ដែលបានត្រឡប់ទៅ លើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ និងធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន មិនមែនវិធីផ្សេងទៀតនោះទេ។

លោកបានបន្ថែមថា វាគឺជាមេដឹកនាំសហរដ្ឋអាមេរិក ដែលបានទៅតៃវ៉ាន់ ដើម្បីគាំទ្រសកម្មភាពផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” មិនមែនជនជាតិចិន ដែលបានទៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រ “ឯករាជ្យភាពរបស់រដ្ឋអាឡាស្កានោះទេ”។

លោកបន្ដថា ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់ចិន ចំពោះការបង្កហេតុរបស់សហរដ្ឋអាមេរិក គឺសមហេតុផល ត្រឹមត្រូវតាមច្បាប់ និងយុត្តិធម៍ ដែលត្រូវបានយល់យ៉ាងទូលំទូលាយ និងគាំទ្រដោយសហគមន៍អន្តរជាតិ។

សម្រាប់ភាគីអាមេរិក ដំណោះស្រាយតែមួយគត់ សម្រាប់បញ្ហា គឺត្រឡប់ទៅ មើលសេចក្តីថ្លែងការណ៍រួមរវាងចិន – អាមេរិក ទាំង៣ វិញ និងគោលការណ៍ចិនតែមួយ ជំនួសឱ្យការទំលាក់ទំនួលខុសត្រូវ និងការបង្វែរការស្តីបន្ទោស នៅតែមិនសូវធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ន ដើម្បីបង្កើតវិបត្តិកាន់តែធំ។

លោក Wang បានបន្ថែមថា “យើងមានការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់យើង។ យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក កុំគណនាខុសលើបញ្ហានេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top