ប៉េកាំង៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានយល់ព្រមជាមួយអ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី ថាមន្ត្រីជាន់ខ្ពស់គួរតែតាមដានការពិភាក្សារបស់ភាគីទាំងពីរស្តីពីកូរ៉េខាងជើង និងមជ្ឈិមបូព៌ា។ ខណៈពេលដែលមាន “ការពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា” ជាមួយលោក វ៉ាង យី នៅទីក្រុងម៊ុយនិក លោក Blinken ក៏បានលើកឡើងពីការព្រួយបារម្ភ ចំពោះប្រទេសចិន ដែលគាំទ្រការឈ្លានពានរបស់រុស្ស៊ី...
បច្ចុប្បន្នភាព លោក Antony Blinken រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក បានចេញនូវការព្រមានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ អោយប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំភិតបំភ័យប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសដែលមានចម្លោះជាមួយប្រទេសចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ។ ទន្ទឹមនឹងការព្រមាននេះ លោក Antony Blinken បានអំពាវនាវដល់ប្រទេសចិន អោយបញ្ឈប់សកម្មភាបបង្ករឿងជាមួយបណ្តាប្រទេសក្នុងតំបន់ តាមរយៈការអះអាងយកកម្មសិទ្ធិដែលទឹកច្រើនហួសហេតុនៅសមុទ្រចិនខាងត្បូង ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាប់ព្រំដែនសមុទ្រជាមួយនឹងប្រទេសចិន ។ ប្រទេសក្នុងតំបន់ ដែលមានជម្លោះជាមួយចិនអំពីការទាមទារយកកម្មសិទ្ធិក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូង គឺមានប្រទេសព្រុយណេ ម៉ាឡេស៊ី...