បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃអាទិត្យបានធ្វើការហៅទូរស័ព្ទដ៏កម្រជាមួយសមភាគីណាតូ ដោយបានពិភាក្សាអំពីអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា “ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនដែលមាននិន្នាការស្ថិរភាពឆ្ពោះទៅរកការកើនឡើងបន្ថែមទៀតដែលមិនអាចគ្រប់គ្រងបានត្រូវបានពិភាក្សា” ដោយលោក Shoigu និងរដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu ។...
បរទេស៖ អ្នកជំនាញខាងយោធា និងជាអតីតមេទ័ពអាមេរិក បានប្រាប់ Newsweek ឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់ និងសម្របសម្រួលការវាយប្រហារ ដោយយន្តហោះដ្រូនរបស់រុស្ស៊ី លើគោលដៅជនស៊ីវិលអ៊ុយក្រែន។ អ៊ុយក្រែន បានរាយការណ៍ជាលើកដំបូង អំពីការវាយប្រហារដោយអាវុធ ជាយន្ដហោះដ្រូបនធុន Shahed-136 ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែកញ្ញា ហើយពួកគេត្រូវបានរាយការណ៍ថា បានធ្វើឱ្យមានការបំផ្លិចបំផ្លាញ...
បរទេស៖ CBS News បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមេបញ្ជាការយោធា របស់អង្គភាពនេះថា កងពលធំទ័ពអាកាសទី ១០១ របស់កងទ័ពអាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការ ចូលទៅក្នុងអ៊ុយក្រែននោះទេ ប្រសិនបើជម្លោះកើតឡើងរវាងរុស្ស៊ី និងអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កងពលសម្រិតសម្រាំងកំពុងដំណើរការល្បែងសង្រ្គាម នៅក្នុងប្រទេសរូម៉ានី នៅជិតព្រំដែនរបស់ប្រទេសជាមួយនឹងរដ្ឋដែលហែកហួរដោយសង្រ្គាម។ មេបញ្ជាការនៃអង្គភាពបានប្រាប់...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កំពុងមើលឃើញការកើនឡើង នៃអំពើហឹង្សាដោយកាំភ្លើង ខណៈដែលអត្រាទិញកាំភ្លើង បានឈានដល់កម្រិត ខ្ពស់បំផុតក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយមានការប៉ាន់ប្រមាណថា មានកាំភ្លើងចំនួន ៤៣ លានដើមបានទិញ នៅពេលអត្រានៃការស្លាប់ ដោយកាំភ្លើងក៏ឈាន ដល់កំណត់ត្រាខ្ពស់បំផុតផងដែរ ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺរបស់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ គណៈកម្មាធិការជ្រើសរើសសភាអាមេរិក ដែលស៊ើបអង្កេតកុប្បកម្ម វិមានកាពីតូលកាលពីឆ្នាំមុន បានចេញដីកាកាលពីថ្ងៃសុក្រ ទៅកាន់អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ។ ការផ្លាស់ប្តូរនេះបានធ្វើឡើង ជាងមួយសប្តាហ៍បន្ទាប់ពី ក្រុមប្រឹក្សាបានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីស្វែងរកសក្ខីកម្ម និងឯកសារពាក់ព័ន្ធនឹងការ ស៊ើបអង្កេតលើឧប្បត្តិហេតុ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ និងមូលហេតុរបស់វា។ ដីកាទៅលោក ត្រាំ...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយកងកម្លាំងយោធា របស់ប្រទេសរុស្សីកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បានធ្វើជំនួបដ៏កម្រមួយជាមួយនឹង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin។ យោងតាមការប្រកាសដ៏ខ្លីមួយ បានបង្ហាញទៀតថា មេបញ្ជាការយោធាទាំងពីររូប បានធ្វើការពិភាក្សាគ្នាទៅលើ បញ្ហាសន្តិសុខអន្តរជាតិ រួមមានទាំងស្ថានភាពនៅក្នុង ប្រទេសអ៊ុយក្រែនផងដែរ តាមរយៈការសន្ទនាលើទូរស័ព្ទ។ ទោះបីជាយ៉ាងណាក្តីការទំនាក់ទំនងគ្នា ដ៏កម្រនិងចុងក្រោយបំផុតមួយ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គ្រូបង្វឹកយោធាអ៊ីរ៉ង់ ស្ថិតនៅក្នុងឧបទ្វីបគ្រីមៀ ដើម្បីជួយដល់កងកម្លាំងរុស្ស៊ី ដោយប្រើប្រតិបត្តិការយន្តហោះគ្មាន មនុស្សបើក ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ដោយបង្កើនក្តីព្រួយបារម្ភដល់ សង្រ្គាមដែលបង្កើនភាពតានតឹង ភូមិសាស្ត្រនយោបាយ ។ ពលរដ្ឋអ៊ុយក្រែនបានស៊ូទ្រាំនឹងថ្ងៃដំបូង...
បរទេស៖ សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្ត អនុម័តទណ្ឌកម្មថ្មីមួយចំនួន ប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងតេហរ៉ង់ ជាពិសេសមន្ត្រីធំៗ និងក្រុមហ៊ុនអ៊ីរ៉ង់ ដែលបានផ្គត់ផ្គង់ដ្រូនប្រយុទ្ធជាច្រើន ទៅឲ្យប្រទេសរុស្សី។ អឺរ៉ុបនិងអាមេរិក បានចោទប្រកាន់ថា អ៊ីរ៉ង់បានធ្វើការផ្តល់ដ្រូនជាច្រើនឲ្យរុស្សី ដើម្បីយកទៅវាយប្រហារ លើប្រទេសអ៊ុយក្រែន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ទាំងដែលរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងតេហរ៉ង់ បានធ្វើការបដិសេធរហូតមក។ ការពិភាក្សាបានធ្វើឡើងរយៈពេល៣ថ្ងៃ រវាងក្រុមប្រឹក្សារបស់សហភាពអឺរ៉ុប ក្រោមប្រធានដឹកនាំប្រទេសឆេក...
បរទេស៖ យោងតាមការព្យាករណ៍ទុកដោយ The Axoi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ការបន្តជួយជំនួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទំនឹងជានឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើគណបក្សសាធារណៈនឹងអាចគ្រប់គ្រង លើសភាពេញលេញ នៅពាក់កណ្តាលអាណត្តិនេះ ពីការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា។ សមាជិកសភាមួយរូប របស់បក្សសាធារណៈ លោក Don Bacon ធ្លាប់បាននិយាយហើយថា អ្វីដែលយើងអាចកត់សំគាល់បាននៅពេលនេះ អំពីចំនួនថយចុះនៃការគាំទ្រ របស់សមាជិកសភាអាមេរិក ចំពោះអ៊ុយក្រែន...
បរទេស ៖ អ៊ុយក្រែននឹងបដិសេធមិនចរចា ជាមួយរុស្ស៊ី និងប្រយុទ្ធ ដើម្បីត្រឡប់ទៅព្រំដែនឆ្នាំ ១៩៩១ របស់ខ្លួន ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតឯករាជ្យ មុនការ ដួលរលំ នៃសហភាពសូវៀត, នេះបើយោងតាមលោក Dan Rice ពលរដ្ឋអាមេរិកាំងម្នាក់ ដែលផ្តល់ប្រឹក្សា ដល់មេបញ្ជាការកង កម្លាំងប្រដាប់អាវុធ របស់ក្រុងគៀវ។ យោងតាមសារព័ត៌មាន...