ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ រុស្ស៊ី មិនបានដឹងទេថា តាមពិតអាមេរិកពិតជាបានលាក់បាំង ព័ត៌មានលំអិតនៃផែនការ ភេវរកម្មលើទីក្រុងមូស្គូ

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធររុស្ស៊ីមិនបានដឹងអ្វីសោះ អំពីការបរាជ័យដែលត្រូវបានចោទប្រកាន់ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចែករំលែកព័ត៌មានស្តីពីការគំរាមកំហែងនៃការ វាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ។

សេចក្តីថ្លែងការណ៍របស់លោក Peskov បានឆ្លើយតបទៅនឹងអត្ថបទមួយរបស់ The New York Times ដែលដកស្រង់ប្រភពអនាមិកបានអះអាងថា ទំនាក់ទំនងសត្រូវ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានរារាំងមន្ត្រីសហរដ្ឋអាមេរិក ពីការចែករំលែកព័ត៌មានសម្ងាត់ ពេញលេញអំពីផែនការភេរវកម្ម។

រំលឹកកាលពីដើមខែមីនា ស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ បានផ្ញើការព្រមានដល់ពលរដ្ឋអាមេរិក ដែលរស់នៅក្នុងប្រទេសរុស្ស៊ីថា ការវាយប្រហារអាចកើតមានឡើង ខណៈពេលដែលការផ្ញើសារមិនសាធារណៈ ជាមួយនឹងការព្រមានស្រដៀងគ្នានេះ ទៅកាន់មន្ត្រីសន្តិសុខរុស្ស៊ីផងដែរ។

រហូតដល់នៅថ្ងៃទី២២ ខែមីនា ខ្មាន់កាំភ្លើង៤នាក់ បានសម្រុកចូលកន្លែងប្រគុំតន្ត្រី Crocus City Hall នៅខាងក្រៅទីក្រុងម៉ូស្គូពិតមែនហើយ ការ​វាយប្រហារ និង​ការ​បាញ់​ប្រហារ​ជា​ បន្ត​បន្ទាប់​បាន​សម្លាប់​មនុស្ស​ជាង ១៤៣​នាក់និងរបួសជាង ១០០នាក់ផ្សេងទៀត និងបានក្លាយទៅចាសោកនាដកម្ម ដ៏អាក្រក់បំផុតរបស់រុស្សី នៅក្នុងសម័យទំនើបនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top