រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា សកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ត្រូវបានយោធាមីយ៉ាន់ម៉ាប្រហារជីវិត នៅក្នុងអ្វីដែលគេជឿថា ជាការប្រើប្រាស់ទណ្ឌកម្មដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។ អ្នកទាំង៤នោះ រួមទាំងសកម្មជន Ko Jimmy និងសមាជិកសភា Phyo Zeya Thaw ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម ។ ពួកគេត្រូវបានកាត់ទោសប្រហារជីវិត...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា ជិត៣.០០០ករណីដែលត្រូវបាន បញ្ជាក់ដោយជំងឺស្វាត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) ។ ក្រុងញ៉ូវយ៉កមានករណីច្រើនបំផុតដោយមាន៩០០ករណី បន្ទាប់មករដ្ឋកាលីហ្វ័រនីញ៉ាមាន៣៥៦ករណី និងរដ្ឋផ្លរីដាមាន ២៤៧ករណី ។ នេះបើយោងតាមទិន្នន័យរបស់CDC បានបង្ហាញដូច្នេះ ។ អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ដោយសារការធ្វើតេស្តសាកល្បងនៅសហរដ្ឋអាមេរិកមានឧបសគ្គ...
តូក្យូ ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រជាជាតិផ្សេងទៀត បានថ្កោលទោសមីយ៉ាន់ម៉ា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ នៅថ្ងៃអង្គារនេះនៅទីក្រុងតូក្យូ បន្ទាប់ពីរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា បានប្រកាសពីការប្រហារ ជីវិតមនុស្ស ៤នាក់ រួមទាំងសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យពីរនាក់ផងដែរ ។ របបយោធាដែលបានឡើង កាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានប្រហារជីវិតលោក...
បរទេស ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងគៀវ បាននឹងកំពុងត្រៀមរៀបចំ ធ្វើការងារលើផែនការថ្មី ឬ Plan B ហើយសម្រាប់ ការនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន នៅក្រោយពេលដែលរុស្សី បានបើកការវាយប្រហារ ទៅលើផែ Odessa កាលពីថ្ងៃសៅរ៍ មួយថ្ងៃក្រោយកិច្ចព្រមព្រៀង លើការនាំចេញគ្រាប់ធញ្ញជាតិ ឡើងវិញ របស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងដែលមានការចូលរួមពីសំណាក់ភាគីជម្លោះផងនិងអង្គការសហប្រជាជាតិព្រមទាំងប្រទសតួគីផងហាក់ដូចជាមិនសូវទទួលបានលទ្ធផលឡើយក្រោយហេតុការណ៍បាញ់មីស៊ីលជាច្រើនគ្រាប់របស់រុស្សីនៅក្រោយតែមួយថ្ងៃប៉ុណ្នោះដែលជាលទ្ធផលអាមេរិកបានប្រកាសថានឹងត្រៀមរៀបចំផែនការថ្មីតាមរយៈការនាំចេញតាផ្លូវគោកផ្លូវដែកនិងទន្លេជំនួសវិញ។...
បរទេស៖ ឧត្តមសេនីយកំពូលរបស់អាមេរិក បានប្រកាសដោយព្រមានចំពោះយោធាចិន ដោយនិយាយថា វាកាន់តែឈ្លានពានក្នុងការជួបជាមួយ កងកម្លាំងយោធាផ្សេងទៀតដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលធ្វើឲ្យខ្លួនវា (ចិន) ក្លាយជាការគំរាមកំហែង កាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយឯក Mark Milley ប្រធានអគ្គសេនាធិការចម្រុះ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើទីក្រុងតេអេរ៉ង់ គឺធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសអឺរ៉ុប។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនា តាមទូរស័ព្ទរយៈពេល ១២០នាទី ជាមួយសមភាគីបារាំងរបស់លោក គឺលោក Emmanuel Macron នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់ ។ ដោយមើលលើ...
បរទេស៖ប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានធ្វើការបដិសេធថា សេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នគឺមិនមែនស្ថិតនៅ ក្នុងកម្រិតដែលធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ចនៅឡើយទេទោះបីជាមានរបាយការណ៍ កាលពីសប្តាហ៍កន្លងមកថាអត្រាអតិផរណានិងវិបត្តិបច្ចុប្បន្ន គឺមានកម្រិតស្មើទៅនឹងនិយមន័យ របស់វិបត្តិសេដ្ឋកិច្ចទៅហើយក្តី។ ការប្រកាសបដិសេធរបស់លោកស្រី ធ្វើឡើងជាមួយនឹងកាសែត NBC news ហើយដោយបានបន្តពនុ្យល់ទៀតថាបច្ចុប្បន្ននេះអាមេរិកមិនមែនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចទេវា គ្រាន់តែជាដំណាក់កាលយឺតយ៉ាវ នៃដំណើរការសេដ្ឋកិច្ចក្នុងប្រទេសប៉ុណ្ណោះឬ necessary and appropriate slowdown។ លោកស្រីទទួលស្គាល់ថាសេដ្ឋកិច្ចអាមេរិក...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានបញ្ហាផ្ទាល់ខ្លួនច្រើនពេកក្នុងការប្រគល់លុយ និងអាវុធទៅឱ្យអ៊ុយក្រែន សម្រាប់ជម្លោះជាមួយរុស្ស៊ី។ លោកបានទទូចថា វាជាអឺរ៉ុបដែលគួរតែផ្តល់ជំនួយបន្ថែមទៀតដល់ក្រុងគៀវ ដោយសារវារងឥទ្ធិពលខ្លាំងពីស្ថានការណ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងនៅឯកិច្ចប្រជុំកំពូលសកម្មភាពនិស្សិតនៅទីក្រុង Tampa រដ្ឋ Florida...
វ៉ាស៊ីនតោន ៖ CBS បានរាយការណ៍ឲ្យដឹងថា រួមជាមួយនឹងចំនួនអ្នកស្លាប់ ដែលមិនអាចគណនា បានលើជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ អំពើហិង្សាដោយកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិក ក៏បានកំណត់ ការចំណាយ ដ៏ធ្ងន់មួយផ្សេងទៀតផងដែរ ដោយមានច្រើនជាង ១ពាន់លានដុល្លារ អាមេរិកក្នុងមួយឆ្នាំ នៅក្នុងការចំណាយថ្លៃ មន្ទីរពេទ្យ។ តួលេខនោះគិតតែពីថ្លៃដើមសុខភាព ដំបូងសម្រាប់ ការថែទាំនៅមន្ទីរពេទ្យ សម្រាប់អ្នក...
បរទេស ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP គឺ ប្រទេស ប៉ារ៉ាហ្គាយ ដែលម្ចាស់ផ្ទះ បាននិយាយកាលពីថ្ងៃពុធថា ប្លុកពាណិជ្ជកម្ម Mercosur របស់អាមេរិកខាងត្បូង បានបដិសេធសំណើ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដើម្បីនិយាយ នៅឯកិច្ចប្រជុំកំពូល របស់ខ្លួន។ យោងតាមសារព័ត៌មាន RT...