បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងសម្លឹងរកការកៀងគរ ឧស្សាហកម្មយោធា និងបញ្ជូនអាវុធពីឃ្លាំងរបស់មន្ទីរបញ្ចកោណមានតម្លៃ ៧៥០ លានដុល្លារបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ថ្មី ដែលដកស្រង់សម្តីមន្ត្រីអនាមិកនៅទីក្រុងវ៉ាស៊ីនតោន។ នេះគឺនៅលើកំពូលនៃទំនិញ ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ ដោយមានការអនុញ្ញាត ពីអ្នកជាប់ពន្ធអាមេរិក ចាប់តាំងពីជម្លោះបានកើនឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ។...
ទិន្នន័យដែលក្រសួងការងារអាមេរិក ចេញផ្សាយនៅថ្ងៃទី ១២ ខែមេសា បានបង្ហាញថា នៅខែ មីនា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិក បានកើនឡើង ១.២ភាគរយ បើប្រៀបធៀប នឹងខែកុម្ភៈនិងបានកើនឡើង ៨.៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ កម្រិត កំណើនប្រៀបធៀប នឹងរយៈពេលដូចគ្នា បានឡើងដល់កម្រិតខ្ពស់បំផុត ចាប់ពីខែធ្នូឆ្នាំ១៩៨១មក ។ ទិន្នន័យបានបង្ហាញថា បើប្រៀបធៀបនឹងខែកុម្ភៈ នៅខែមីនា កម្រិតកំណើនប្រៀបធៀប នឹងខែមុន និងរយៈពេល ដូចគ្នានៃឆ្នាំមុន សុទ្ធតែបានកើនឡើងយ៉ាងខ្លាំង ដែលបានបង្ហាញថា អតិផរណារបស់អាមេរិក មានភាពតឹងរ៉ឹង ពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅខែមីនាដោយរងឥទ្ធិពល ពីកត្តារដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម បានជាថាមពលការស្នាក់នៅ និងស្បៀងអាហារសុទ្ធតែបានឡើងថ្លៃយ៉ាងច្បាស់លាស់ ។ អ្នកវិភាគបាន សម្គាល់ឃើញថា ដោយគិតពិចារណា ពីការ ប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងផលប៉ះពាល់ ជាបន្តបន្ទាប់ការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារ ជំងឺកូវីដ១៩ មិនបានកែលម្អ ព្រមនិងតម្រូវការរបស់អ្នកប្រើប្រាស់អាមេរិក ខាងសេវាកម្មលើវិស័យទេសចរណ៍ជាដើម បានកើនឡើង ដូច្នេះក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្រិតអតិផរណា របស់ អាមេរិក ប្រហែលគ្មានលទ្ធផល ធ្លាក់ដល់២ភាគរយ ដែល ជាគោលដៅអតិផរណា របស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ៕
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសមភាគីឥណ្ឌា លោក Rajnath Singh កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមាន ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងការព្រមានអំពីការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយចិន និងរុស្ស៊ី ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងស្វែងរកការដាក់លក្ខខណ្ឌថ្មី សម្រាប់ការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ។ លោក Amir-Abdollahian បានលើកឡើងថា “ក្នុងរយៈពេលពីរ ឬបីសប្តាហ៍កន្លងមកនេះ ភាគីអាមេរិក បានធ្វើការទាមទារហួសហេតុ ដែលផ្ទុយនឹងកថា...
បរទេស៖ មន្ត្រីជាន់ខ្ពស់កិច្ចការងារសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកលោក Jake Sullivan បានធ្វើការអះអាងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងធ្វើការងារ ដើម្បីបំពេញតាមសេចក្តីត្រូវការ របស់អ៊ុយក្រែនជាពិសេស សព្វាវុធដែលចាំបាច់។ លោកបន្តថា អាវុធទាំងនោះនឹងត្រូវប្រើប្រាស់ ដើម្បីអាចធានាបានថារដ្ឋាភិបាលទីក្រុងគៀវ នឹងមានសមត្ថភាពគ្រប់គ្រាន់ អាចប្រឆាំងទៅនឹង ការលុកលុយរបស់រុស្សី ព្រមទាំងអាចគាំទ្រទៅដល់គោលបំណង របស់អាមេរិកដើម្បីធ្វើឲ្យចុះខ្សោយទៅនៃកម្លាំង របស់រដ្ឋាភិបាលទីក្រុងមូស្គូ និងការដាក់ឲ្យប្រទេសនេះ នៅដាច់ដោយឡែកពីគេ។ លោក...
វ៉ាស៊ីនតោន៖ បេសកកម្មអវកាសយានិកឯកជន ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) លើកដំបូងរបស់សហរដ្ឋអាមេរិក បានទៅដល់មន្ទីរពិសោធន៍គោចរហើយកាលពីថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មនេះមានឈ្មោះថា Ax-1 ត្រូវបានបាញ់បង្ហោះលើរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ពីមជ្ឈមណ្ឌល Kennedy Space នៃរដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាស (NASA) ក្នុងរដ្ឋ...
៊បរទេស៖ ដោយលើកឡើងពី “អំពើឃោរឃៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងនៅទីក្រុង Bucha” គឺរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានដាក់ចេញនូវទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលរួមមានធនាគារ ក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាលកំពូលមួយចំនួនរបស់ប្រទេស ក៏ដូចជាសមាជិកគ្រួសាររបស់ពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសេតវិមានអាមេរិកថា “ថ្ងៃនេះ សហរដ្ឋអាមេរិក ជាមួយប្រទេស G7 និងសហភាពអឺរ៉ុប នឹងបន្តដាក់បន្ទុកសេដ្ឋកិច្ចធ្ងន់ធ្ងរ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានលើកឡើងថា សហរដ្ឋអាមេរិក ត្រៀមធ្វើពហិការមិនចូលរួមកិច្ចប្រជុំមួយចំនួនទាក់ទងនឹងក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 ប្រសិនបើមានមន្ត្រីរុស្ស៊ីចូលរួមនោះ ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា រុស្ស៊ីគួរតែដកចេញពីក្រុមប្រទេស G-20 ដែលរួមមានប្រទេសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចធំៗ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោកស្រី Yellen...
វិបតិ្តអ៊ុយក្រែន គឺ ជាអន្ទាក់ថ្មីមួយ ដែលបានបង្កើតឡើង ក្នុងសតវត្សទី ២១ ដោយសហរដ្ឋអាមេរិក ដែលជាអ្នកពូកែប្រើឧបាយកលបំផុស សង្គ្រាមត្រជាក់ គឺក្នុងគោលបំណង ប៉ុនប៉ង ទប់ស្កាត់ការអភិវឌ្ឍ របស់រុស្ស៊ីថែមមួយកម្រិតទៀត និងគាបសង្កត់អឺរ៉ុបយ៉ាងខ្លាំង ដើម្បីទទួលបានទុននយោបាយ កាន់តែច្រើនឡើងៗ ក្នុងការគាំពារ អនុត្តរភាពរបស់ខ្លួន ។ បន្ទាប់ពីសហភាពសូវៀត ត្រូវរំលាយ អង្គការណាតូ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី សម្រាប់ប្រតិបត្តិការយោធា របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយផ្តោតលើស្ថាប័នហិរញ្ញវត្ថុ សំខាន់ៗរបស់ប្រទេស និងកូនស្រីទាំងពីរ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមរបាយការណ៍ពីសេតវិមាន ដែលរៀបរាប់លម្អិតអំពីវិធានការនេះ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម ទាំងស្រុងលើស្ថាប័នហិរញ្ញវត្ថុធំជាងគេរបស់រុស្ស៊ីគឺ Sberbank និងធនាគារឯកជនធំបំផុតរបស់ប្រទេសគឺ Alfa Bank ដោយបង្កកទ្រព្យសម្បត្តិរបស់ធនាគារទាំងពីរ នៅក្នុងសហរដ្ឋអាមេរិក...