វ៉ាស៊ីនតោន៖ នាពេលនេះ សហរដ្ឋអាមេរិកហាក់បីដូចជាសង្ឃឹមថា ទម្រង់ឆ្លងថ្មីអូមីក្រុង គឺជាគ្រោះថ្នាក់បណ្តោះអាសន្ន ដោយបដិសេធមិនរៀនមេរៀនអំពីជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច ដូច្នេះបង្ខំកម្មករអាមេរិកឱ្យលុតជង្គង់ម្តងទៀត នៅចំពោះមុខវិបត្ដិមួយនេះ។ ក្នុងអត្ថបទមួយបានឲ្យដឹងថា “ករណីរាប់លាននៃជំងឺកូវីដ-១៩ មានន័យថាមនុស្សរាប់លាននាក់បានបាត់ការងារធ្វើ ក្នុងពេលដាក់ឱ្យនៅដាច់ពីគេ ហើយនោះមានន័យថា មានការរំខានធ្ងន់ធ្ងរ។ ជើងហោះហើរត្រូវបានលុបចោល។ មន្ទីរពេទ្យប្រឈមនឹងការខ្វះខាតបុគ្គលិក។ អាជីវកម្មកំពុងបិទច្រើន និងបើកឡើងវិញតិចតួច។ កម្មវិធី និងព្រឹត្តិការណ៍កីឡាកំពុងបិទ។ សាលារៀនបានធ្លាក់ចូលក្នុងភាពចលាចលម្តងទៀត”។...
ភ្នំពេញ ៖ ដំណើរទៅប្រទេសមីយ៉ាន់ម៉ា ព្រមទាំងភ្ជាប់ជាមួយលទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់កិច្ចពិភាក្សាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមហាអំណាចពិភពលោកក្នុងការជជែកគ្នាមិនចេះចប់នោះ នាថ្ងៃ១២ មករានេះ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាតំណាងឲ្យមហាអំណាចអាមេរិក បានជំរុញឲ្យកម្ពុជា ប្រើប្រាស់ នាមប្រធានអាស៊ាន ធ្វើយ៉ាងណាធានាដល់ការអនុវត្តគោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាន អាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយ...
វ៉ាស៊ីនតោន៖ ព្រឹត្តិការណ៍អាកាសធាតុសរុបចំនួន ២០លើក ដែលកើតឡើងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ដែលត្រូវបានកត់ត្រា ដោយមជ្ឈមណ្ឌលជាតិសម្រាប់ ព័ត៌មានបរិស្ថានរបស់សហរដ្ឋអាមេរិក (NCEI) បានធ្វើឱ្យប្រទេសនេះខាតបង់ យ៉ាងហោចណាស់ជាង ១៤៥ ពាន់លានដុល្លារ។ រាល់ព្រឹត្តិការណ៍អាកាសធាតុ ឬអាកាសធាតុទាំងនោះជាលក្ខណៈបុគ្គល បាននាំឱ្យមានការខាតបង់យ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ហើយពួកវាទាំងអស់បានរួមចំណែក ដល់ការស្លាប់របស់មនុស្ស ៦៨៨នាក់ នៅទូទាំងសហរដ្ឋអាមេរិក...
បរទេស៖ សេតវិមានបានប្រកាសនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបម្រុង ជំនួយមនុស្សធម៌ជាប្រាក់ចំនួន ៣០៨ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយនាំយកជំនួយសរុប របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដល់ប្រទេសនេះដល់កើនឡើងដល់ ៧៨២លានដុល្លារ ចាប់តាំងពីខែតុលា ឆ្នាំ ២០២១ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់សេតវិមានថា...
បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមើលមិនឃើញហេតុផល ដែលត្រូវមានសុទិដ្ឋិនិយម ក្រោយកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ស្តីពីវិបត្តិអ៊ុយក្រែននិងការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ ពីសំណាក់លោកខាងលិច។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ប្រាប់ថា ប៉ុន្តែវាមានភាពវិជ្ជមាន ដែលកិច្ចពិភាក្សាក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងភាពបើកចំហរ មានសារៈសំខាន់និងដោយត្រង់ៗ។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើ មន្ត្រីរដ្ឋាភិបាលនីការ៉ាហ្គាជាច្រើននាក់ ក្នុងខណៈលោកប្រធានាធិបតីនៃប្រទេសនេះ គឺលោក Daniel Ortega ឡើងកាន់តំណែងក្នុងអាណត្តិ៤។ ការដាក់ទណ្ឌកម្មរួមគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសថា ខ្លួននឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើមនុស្សចំនួន ១១៦ននាក់ ដែលពាក់ព័ន្ធក្នុងការធ្វើឲ្យ ធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី និងអាមេរិក មកដល់ពេលនេះហាក់ដូចជា មិនបង្ហាញសញ្ញាជាវិជ្ជមាន ឬចន្លោះប្រហោងតូចឡើយ ចំពោះបញ្ហាអ៊ុយក្រែន និងចំពោះកិច្ចការងារពិភាក្សា សន្តិសុខនៅតំបន់អ៊ឺរ៉ុប។ ប្រភពដដែលបានសរសេរទៀតថា នៅក្នុងជំនួបគ្នាចុងក្រោយ រដ្ឋាភិបាលក្រុងមូស្គូគឺ នៅបន្តការទាមទារចំពោះចំណុច ជាច្រើនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏តែងតែបានបញ្ជាក់ហើយថា នឹងមិនអាចទទួលបាននោះទេ។ រំលឹកដែរថា រុស្សីបានបង្កើនចំនួនកម្លាំង យោធាយ៉ាងច្រើនគំហ៊ុក...
បរទេស៖ ស្ថានទូតរុស្ស៊ីបាននិយាយទាក់ទងនឹងការអំពាវនាវរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman ដើម្បីដកកងទ័ពចេញពីព្រំដែនជាមួយអ៊ុយក្រែនថា រុស្សីមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងថាត្រូវដាក់ពង្រាយទ័ពនៅទីណានៅក្នុងប្រទេសរបស់ខ្លួន ហើយថា រុស្ស៊ីនឹងបន្តធ្វើសមយុទ្ធយោធា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ស្ថានទូតរុស្ស៊ីថា «យើងមិនយល់ពីហេតុផលរបស់លោកស្រី Wendy R. Sherman ដែលថា រុស្ស៊ីគួរតែ...
វ៉ាស៊ីនតោន ៖ ចំនួនពិតនៃការស្លាប់ ដោយសារជំងឺរាតត្បាត កូវីដ-១៩ នៅសហរដ្ឋអាមេរិក គឺប្រហែលជាកំពុង ត្រូវបានរាប់បញ្ចូលក្នុងកម្រិតទាប – ការស្លាប់ជាច្រើន មិនត្រូវបានរាប់បញ្ចូលនោះទេ ព្រោះវាកើតឡើងជាច្រើន ខែបន្ទាប់ពីការឆ្លង នេះបើយោង តាមនាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង។ កាសែត The Guardian បានដកស្រង់សម្តីលោក Scott Davison...
ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានបង្ហាញក្តីក្រៀមក្រំជាខ្លាំង ចំពោះមន្រ្តីជំនាញ៣រូប ដែលបម្រើនៅអង្គការដោះមីនកម្ពុជា បានទទួលមរណភាព ដោយសារការដោះមីនមិនទាន់ផ្ទុះ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។ ក្រៅពីស្លាប់ទាំង៣នាក់នោះ ក៏មានអ្នករបួសធ្ងន់ម្នាក់ ថែមទៀតផងដែរ ។ យោងតាមស្ថានទូតអាមេរិក ប្រចាំកម្ពុជានាថ្ងៃ១១ មករា នេះបានឲ្យដឹងថា “សហរដ្ឋអាមេរិក...