Breaking: ហ្វាំងឡង់ ក្បែរខាងរុស្ស៊ី នឹងបិទដែនអាកាសចំពោះយន្តហោះរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Breaking: ការប្រយុទ្ធគ្នា តាមដងផ្លូវក្នុងទីក្រុង Kharkov ទីពីររបស់អ៊ុយក្រែន៖ AFP ប្រែសម្រួលដោយ៖ សយ សុភា
Breaking: វិមានក្រឹមឡាំងនិយាយថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយអ៊ុយក្រែន នៅបេឡារុស្ស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ពូទីន លើកសរសើរ “វីរភាព” របស់កងកម្លាំងពិសេសរុស្ស៊ី ដែលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី អះអាងថា ឡោមព័ទ្ធទីក្រុងធំៗ ចំនួនពីរ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ នៃអ៊ុយក្រែនហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រមុខរដ្ឋបាលតំបន់ បាននិយាយថា កងទ័ពរុស្ស៊ីបានចូលទៅក្នុងទីក្រុង Kharkiv ទីពីររបស់អ៊ុយក្រែន ហើយការវាយប្រយុទ្ធគ្នា កំពុងកើតឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ លោកបាននិយាយថា “រថយន្តធុនស្រាលរបស់សត្រូវរុស្ស៊ី បានវាយលុកចូលទីក្រុង Kharkiv… កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងកម្ចាត់សត្រូវ” ។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក Trump ព្រមានថា ‘សង្រ្គាមលោក’ អាចនឹងកើតមាន នៅពេលក្រោយ ខណៈដែលរុស្ស៊ី នៅតែបន្តការឈ្លានពាន ក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមការផ្សាយ របស់FOX News នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ទីក្រុងគៀវ, អ៊ុយក្រែន (AP) – រុស្ស៊ីបានបញ្ចេញរលកនៃការវាយប្រហារ លើអ៊ុយក្រែន សំដៅលើអាកាសយានដ្ឋាន និងកន្លែងផ្ទុកឥន្ធនៈ នៅក្នុងអ្វីដែលហាក់ដូចជាដំណាក់កាល បន្ទាប់នៃការលុកលុយ ដែលត្រូវបានបន្ថយដោយការតស៊ូយ៉ាងខ្លាំងក្លា។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឆ្លើយតបជាមួយនឹងអាវុធ និងគ្រាប់រំសេវសម្រាប់ប្រជាជនអ៊ុយក្រែនដែលមានចំនួនលើសពីនេះ និងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ដែលមានគោលបំណងចង់ ធ្វើឱ្យទីក្រុងម៉ូស្គូ កាន់តែឯកោថែមទៀត។ ការផ្ទុះដ៏ធំបានបំភ្លឺមេឃ នៅព្រឹកថ្ងៃអាទិត្យ ភាគខាងត្បូងនៃរដ្ឋធានី...
តូក្យូ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុន កំពុងជំរុញឱ្យប្រទេសចិន ចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ឈប់ “ការសម្លាប់រង្គាល” របស់រុស្ស៊ី នៅក្នុងប្រទេសរបស់គាត់ ចំពេលទីក្រុងប៉េកាំង ខ្វះការរិះគន់ចំពោះសកម្មភាពរបស់ទីក្រុងម៉ូស្គូ។ អ្នកការទូតអ៊ុយក្រែនលោក Sergiy Korsunsky បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងតូក្យូថា “យើងពិតជាស្វាគមន៍យ៉ាងខ្លាំង ដែលប្រទេសចិន អនុវត្តទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ហើយពិភាក្សាជាមួយលោកពូទីន ហើយពន្យល់គាត់ថា វាមិនសមរម្យ...
Update: នៅពេលដែលទាហានរុស្ស៊ី កំពុងរុលជិតដល់ រដ្ឋធានីអ៊ុយក្រែន ប្រជាជនរុស្ស៊ី កាន់តែច្រើនឡើង បាននិយាយកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងការលុកលុយនេះ ទោះបីជាវោហាសាស្ត្រផ្លូវការ របស់រដ្ឋាភិបាល កាន់តែតឹងរ៉ឹងក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍ ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ការតវ៉ាតាមដងផ្លូវទោះ បីជាតូចក៏ដោយ បានបន្តឡើងវិញ នៅក្នុងរដ្ឋធានីម៉ូស្គូ ដែលជាទីក្រុងធំទីពីរនៃសាំងពេទឺប៊ឺគ និងទីក្រុងផ្សេងទៀតរបស់រុស្ស៊ី សម្រាប់រយៈពេលបីថ្ងៃជាប់គ្នា...