បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកលោកអាចនឹងធ្វើការ វាយតម្លៃនិងផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការជំរុញលើកទឹកចិត្ត ចំពោះប្រទេសកូរ៉េខាងជើង ក្នុងខណៈធ្វើការសង្កត់ធ្ងន់ពីតួនាតី កើនឡើងក្នុងតំបន់ សម្រាប់ទីក្រុងសេអ៊ូល។ ការអភិវឌ្ឍមីស៊ីល និងអាវុធរបស់ ប្រទេសកូរ៉េខាងជើង គឺកំពុងតែបង្កអស្ថិរភាព កាន់តែខ្លាំងឡើងៗ ចំពោះសុវត្ថិភាពតំបន់ នេះបើតាមសម្តី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ តាមសេចក្តី រាយការណ៍ បានជួបគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស្របពេលការបែកបាក់គ្នា រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កាន់តែរីកធំខ្លាំងឡើង ជុំវិញបញ្ហាប្រទេស អ៊ុយក្រែន ។ កិច្ចពិភាក្សាគ្នា របស់លោក Antony...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមាន បញ្ហាជាច្រើននៅក្នុងផ្ទះមិនអាច និងមិនគួរអះអាងថាពួកគេជា “សញ្ញានៃលទ្ធិប្រជាធិបតេយ្យនោះឡើយ” ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដោយបានអត្ថាធិប្បាយលើ “កិច្ចប្រជុំកំពូលដើម្បី លទ្ធិប្រជាធិបតេយ្យ” របស់សហរដ្ឋអាមេរិក នាពេលខាងមុខថា ប្រទេសលោកខាងលិច មានបញ្ហារ៉ាំរ៉ៃជាច្រើនទាក់ទងនឹង សេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត អំពើពុករលួយ និងសិទ្ធិមនុស្ស។...
បរទេស៖អ្នកដំណើរតាមអាកាសទៅកាន់សហរដ្ឋអាមេរិក នឹងប្រឈមមុខច្បាប់តេស្តជម្ងឺកូវីដ១៩កាន់តែតឹងរឹងខ្លាំងឡើង ស្របពេលដែលប្រទេសផ្សេងទៀត បានធ្វើការរឹតបន្តឹងការគ្រប់គ្រងព្រំដែននៅថ្ងៃពុធនេះ ដើម្បីព្យាយាមបន្ថយល្បឿនការរាលដាលនៃជម្ងឺកូវីដ១៩ប្រភេទថ្មី អូមីក្រុង ដែលប្រទេសនីហ្សេរីយ៉ានិយាយថា ដែលកំពុងតែរីករាលដាល លឿនជាងការគិត។ មជ្ឈមណ្ឌលគ្រប់គ្រង់និងទប់ស្កាត់ជម្ងឺឆ្លង បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក កំពុងតែងាកទៅរកការតម្រូវឲ្យអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ ដែលចូលក្នុងប្រទេសខ្លួន បង្ហាញពីការតេស្តអវិជ្ជមានកូវីដ១៩ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃនៃការចេញដំណើរ។នាពេលបច្ចុប្បន្ននេះ អ្នកដំណើរអន្តរជាតិដែលបានចាក់ថ្នាំវ៉ាក់សាំងហើយ អាចបង្ហាញលទ្ធផលអវិជ្ជមាន ដែលទទួលបានក្នុងរយៈពេល៣ថ្ងៃពីថ្ងៃពួកគេចេញដំណើរ ហើយការតម្រូវយកការតេស្តក្នុងរយៈពេល១ថ្ងៃថ្មីនេះ នឹងអនុវត្តចំពោះប្រជាជនសហរដ្ឋអាមេរិក ក៏ដូចជាជនជាតិបរទេសនានាផងដែរ។...
បរទេស៖សហរដ្ឋអាមេរិក និងរដ្ឋាភិបាលដឹកនាំដោយពួកតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ ទើបបានបញ្ចប់កិច្ចពិភាក្សាគ្នារយៈពេល២ថ្ងៃ នៅក្នុងប្រទេសកាតា ស្របពេលមានវិបត្តិសេដ្ឋកិច្ចនិងមនុស្សជាតិជាខ្លាំង នៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាននេះ។ ភាគីទាំងពីរបានធ្វើការបញ្ជាក់ អំពីការបញ្ចប់កិច្ចពិភាក្សាមានរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា ជាមួយមន្ត្រីពួកតាលីបង់ ដែលអំពាវនាវឲ្យសមភាគីសហរដ្ឋអាមេរិក ដកទណ្ឌកម្មនិងបញ្ឈប់ការបង្កកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។ ការអំពាវនាវនោះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមនេះ ជួបវិបត្តិមនុស្សជាតិ ដែលអង្គការសហប្រជាជាតិ បានធ្វើការព្រមានដដែលៗថា កំពុងតែធ្វើដំណើរឆ្ពោះទៅរកគ្រោះមហន្តរាយមួយ នេះបើតាមការចេញផ្សាយរបស់កាសែត...
ម៉ូស្គូ ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មានចេតនាបំភ្លៃការពិត ទាក់ទងនឹងការបណ្តេញ មន្ត្រីការទូតរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Antonov ត្រូវបានគេដកស្រង់សម្តី ដោយឲ្យដឹងក្នុង សារបង្ហោះ លើ...
ជានិច្ចកាល អាមេរិកតែងតែអួតអាងថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយយកបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាដើមធ្វើជាលេស ហើយលេងកលល្បិចនយោបាយនិងបង្កបង្កើតការបដិបក្ខគ្នានៅលើពិភពលោកទាំងមូល។ ពេលថ្មីៗខាងមុខនេះ អាមេរិកនឹងចាប់ផ្តើមការសម្តែងឆាកល្ខោនមួយលើកទៀត ។ ពីថ្ងៃទី៩ ដល់១០ ខែធ្នូ អ្វីដែលហៅថាកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យដែលផ្តួចផ្តើមរៀបចំដោយអាមេរិកនឹងបើកធ្វើតាមប្រព័ន្ធវីដេអូ ពាក្យស្លោករបស់កិច្ចប្រជុំលើកនេះ គឺ “ប្រឆាំងកិត្យានុភាពនិយម ប្រឆាំងអំពើពុករលួយនិងជំរុញការគោរពសិទ្ធិមនុស្ស ” ។ ពេលមុននឹងបើកធ្វើកិច្ចប្រជុំ អ្នកផងទាំងពួងបានរកឃើញបញ្ហាដ៏ធ្ងន់ធ្ងរមួយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្វែងរកការធានា ដល់ប្រទេសនេះអំពីជំងឺកូវីដ-១៩ ទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ថ្មីនៃមេរោគឆ្លងដោយ ប្រាប់ជនជាតិអាមេរិកថា រដ្ឋបាលរបស់លោកកំពុង ធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដើម្បីកែប្រែវ៉ាក់សាំង និងការចាក់ដូសជំរុញ ប្រសិនបើចាំបាច់។ លោក បៃដិន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាននៅសេតវិមានថា “យើងកំពុងបោះចោលអ្វីគ្រប់យ៉ាង ដែលយើងមានចំពោះមេរោគនេះ ដោយតាមដានវាពីគ្រប់ទិសទី”...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក គួរតែឈប់អនុវត្តតាមគោលនយោបាយ សម្ពាធអតិបរមារបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោក Khatibzadeh បានលើកឡើងថា “ជនជាតិអាមេរិកបានចំណាយពេលរបស់យើងក្នុងការចរចាជុំទី៦ (មុន) ដើម្បីការពារកេរ្តិ៍ដំណែលបរាជ័យរបស់លោក ត្រាំ ” ដោយសំដៅលើការចរចា ៦ជុំរវាងអ៊ីរ៉ង់...
ប៊ែរឡាំង៖ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ បានអះអាងថាខ្លួននៅតែកំពុងបន្តធ្វើការជាមួយគ្នាអាមេរិក យ៉ាងជិតស្និទ្ធទៅលើកិច្ចការងារអនុវត្តកិច្ចព្រម ព្រៀង Nord Stream 2 ដែលតភ្ជាប់បណ្តាញខាងក្រោមសមុទ្រប៉ាល់ តិកក្នុងការបញ្ចូនហ្គាសធម្មជាតិពីរុស្សីមកកាន់ប្រទេសរបស់ខ្លួន។ ក្រសួងការបទេសអាល្លឺម៉ង់ បានថ្លែងដែរថានឹងបន្តសម្របសម្រួល ជាមួយនឹងរដ្ឋាភិបាលអាមេរិកក្នុងការអនុវត្តសេចក្តីប្រកាស និងគម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃរហូតទៅដល់១១ពាន់ លានដុល្លារមួយនេះឲ្យបាន។ គួរឲ្យដឹងដែរថារដ្ឋាភិបាលលោក Joe Biden បានសម្រេចចិត្តដកបម្រាមទៅលើគម្រោងបំពង់បង្ហូរប្រេងនេះកាលពីខែកក្កដាកន្លងមកប៉ុន្តែ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះបានសម្រេចចិត្តដាក់ ទណ្ឌកម្មផ្សេងទៀតសំដៅក្រុមហ៊ុន រុស្សីដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Transadria...