វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារម្សិលមិញនេះ បានហៅកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ថា ជាជំហានស្ថាបនាមួយ ប៉ុន្តែបានច្រានចោលជំហរ របស់ទីក្រុងតេអេរ៉ង់ នៃការទាមទារអតិបរិមា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា “ការពិភាក្សាទាំងនេះ នៅក្នុងទីក្រុងវីយែន...
ភ្នំពេញ ៖ “មិនបាច់ទៅមើលឯណាឆ្ងាយទេ មើលត្រឹមស្រុកខ្មែរ ទៅបានហើយ ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ របស់ខ្លួន Cambodia Daily, Radio Free Asia និង VOA បានវាយប្រហារ យ៉ាងចាស់ដៃ ទៅលើផលិតផលវ៉ាក់សាំង របស់ចិនថា គ្មានគុណភាព អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ជាដើម”...
ប៉េកាំង៖ ប្រេសិតចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មខុសច្បាប់ទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់ របស់ខ្លួនប្រឆាំងនឹងអង្គភាព និងបុគ្គលភាគីទី៣ រួមទាំងប្រទេសចិន ផងដែរនៅពេលកិច្ចចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានបន្តឡើងវិញ នៅទីក្រុងវីយែន។ អ្នកការទូតជាន់ខ្ពស់មកពីប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ បានជួបគ្នានៅក្នុងកិច្ចប្រជុំបិទទ្វារ នៃសណ្ឋាគារហ្គ្រេនវ៉េន។ កំពូលនៃរបៀបវារៈ គឺការដកទណ្ឌកម្មលើអ៊ីរ៉ង់ និងវិធានការអនុវត្ត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា មនុស្សពេញវ័យជនជាតិអាមេរិកទាំងអស់ នឹងមានសិទ្ធិទទួលបាន វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានប្រកាសពីកាលវិភាគថ្មីបន្ទាប់ពី ដំណើរទស្សនកិច្ចទៅកាន់កន្លែង ចាក់វ៉ាក់សាំងនៅអាឡិចសាន់ឌ្រី រដ្ឋវីជីនៀ ដោយបានផ្លាស់ប្តូរកាលបរិច្ឆេទ ផុតកំណត់ដើមរបស់លោក នៅថ្ងៃទី១ ខែឧសភា...
បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមកិច្ចពិភាក្សាប្រយោលនៅថ្ងៃអង្គារនេះ នៅក្នុងប្រទេសអូទ្រីស ដើម្បីពិភាក្សាអំពីភាពអាចវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកនិយាយថា មិនរំពឹងទទួលបានលទ្ធផលភ្លាមៗទេ។ កិច្ចប្រជុំក្នុងទីក្រុងវីយេន ដែលរៀបចំឡើងដោយសហភាពអឺរ៉ុប នឹងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងផ្សេងគ្នាពីរ ស្តីពីរបៀបដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ទាំងពីរវិលត្រឡប់មកអនុវត្តតាម លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយក្រសួងការបរទេសអាមេរិក ហៅកិច្ចពិភាក្សាគ្នាដោយប្រយោលនេះថា ការបោះជំហានឆ្ពោះទៅមុខដ៏ល្អ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមួយក្នុងចំណោម...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃច័ន្ទបានប្តេជ្ញាថា នឹងដឹកនាំក្នុងការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ នៅទូទាំងពិភពលោក ដោយតែងតាំងអ្នកសម្របសម្រួល ដើម្បីស្វែងរកការទូតវ៉ាក់សាំងរបស់ប្រទេស។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា “ខ្ញុំដឹងថា ប្រទេសជាច្រើនកំពុងស្នើសុំឱ្យសហរដ្ឋអាមេរិកធ្វើអ្វីៗបន្ថែមទៀត ដែលខ្លះមានការអស់សង្ឃឹម ដែលកំពុងកើនឡើងដោយសារតែវិសាលភាព និងទំហំ នៃការសង្គ្រោះបន្ទាន់របស់ពួកគេ ហើយខ្ញុំសន្យាថា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានលើកឡើងថាអាមេរិក អ្នកមានទំនើង គិតយ៉ាងណាដែរចំពោះខ្មែរដែលខ្លួនយកគ្រាប់បែក២លាន៧សែនតោន ក្នុងនោះមានគ្រាប់បែកគីមីផងយកមកទំលាក់នៅក្នុងស្រុកខ្មែរកាលពីសម័យសង្រ្គាមវៀតណាមនៅពេលកងទ័ពរបស់ខ្លួនមកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-យួន ចាប់ពីកន្ទុយនាគរហូតដល់ស្វាយរៀង ស្រុកចន្ទ្រាបណ្តាលឲ្យស្លាប់...
បរទេស៖ លោកបណ្ឌិត Michael Osterholm ដែលបានបម្រើការជាសមាជិក នៃក្រុមប្រឹក្សាប្រឹក្សាផ្លាស់ប្តូរអាយោបល់ ទៅលើជំងឺកូវីដ១៩ របស់ប្រធានាធិបតីអាមេរិក Joe Biden មានប្រសាសន៍ថា រលកទីបួននៃការឆ្លងមេរោគនេះ បានចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលមេរោគថ្មីកំពុងលេចធ្លោឡើង។ បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Osterholm បានប្រាប់...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានឲ្យដឹងថា លោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការខិតខំប្រឹងប្រែងដឹកនាំពិភពលោកដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៦ ខែមេសា ស្របពេលដែលសេតវិមានបានឲ្យដឹងកាលពីខែមុនថា លោក បៃដិន បានអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០រូបឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុជាក់ស្តែង ដែលលោកនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ និង...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានទទូចឲ្យសហរដ្ឋអាមេរិកគោរព ផលប្រយោជន៍ស្នូលរបស់ចិន យ៉ាងពិតប្រាកដ និងប្រកាន់យកទស្សនៈត្រឹមត្រូវនៃការអភិវឌ្ឍន៍របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់ជាការឆ្លើយតបនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្ទាប់ពីជួបជាមួយសមភាគីសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ នៅខេត្តហ្វូជានប្រទេសចិន។ ដោយលើកឡើងថារដ្ឋមន្រ្តីការបរទេសបានចាត់ទុកការអភិវឌ្ឍ និងកំណើនរបស់ចិនថា ជាភាពចាំបាច់ជាប្រវត្តិសាស្ត្រលោក វ៉ាង...