ឡូសអេនជឺលេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមការចោទប្រកាន់ឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ ដោយថាប្រទេស ឬបុគ្គលណា ដែលទិញប្រេង ឬគីមីឥន្ធនៈពីប្រទេសអ៊ីរ៉ង់ នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកភ្លាមៗ បន្ទាប់ពីកិច្ចពិភាក្សាដោយប្រយោល រវាងប្រទេសទាំង ពីរត្រូវបានពន្យារពេល។ លោក ត្រាំ បានសរសេរនៅលើ Truth Social របស់លោកថា “រាល់ការទិញប្រេងអ៊ីរ៉ង់...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីមានអំណរគុណចំពោះសហរដ្ឋអាមេរិក ចំពោះការគាំទ្ររបស់ខ្លួន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ តាមរយៈកម្មវិធីខ្ចី-ជួល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់នេះបានធ្វើឡើងនៅមុនខួបលើកទី ៨០ នៃជ័យជំនះរបស់សូវៀតលើពួកណាស៊ី នៅក្នុងខែឧសភា ហើយចំពេលមានការរអាក់រអួល...
វ៉ាស៊ីនតោន៖ សាស្ត្រាចារ្យវិទ្យា សាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Rhode Island លោក Nicolai Petro បានប្រាប់កាសែត Sputnik របស់រុស្ស៊ីឲ្យដឹងថា ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃអាណត្តិទីពីរ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកត់សម្គាល់ការ ផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកផ្នែកស្វែង រកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី...
វ៉ាស៊ីនតោន៖ រាយការណ៍ពីកាសែត The Wall Street Journal បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានច្រានចោលក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ ដែលធ្វើការលើការវាយតម្លៃរបស់រដ្ឋាភិបាលសហព័ន្ធអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយលើកឡើងពីតម្រូវការ ដើម្បីវាយតម្លៃឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួន ចំពោះគម្រោងនេះ កាលពីថ្ងៃអង្គារ។ របាយការណ៍បានកត់សម្គាល់ថា “ការផ្លាស់ប្តូរដើម្បីបណ្តេញអ្នកចូលរួមនៅក្នុងរបាយការណ៍ដែលហៅថាការវាយតម្លៃអាកាសធាតុជាតិធ្វើឱ្យមានការសង្ស័យអំពីអនាគតនៃការត្រួតពិនិត្យ ដែលត្រូវបានទាមទារដោយសភាអស់រយៈពេលជាង ៣ ទសវត្សរ៍”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលអនុញ្ញាតឱ្យមានកម្រិតសំណងជាក់លាក់មួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដែលនាំចូលគ្រឿងបន្លាស់រថយន្ត និងដំឡើងរថយន្តនៅសហរដ្ឋអាមេរិក ដែលឆ្លុះបញ្ចាំងពីការប្រឆាំងកាន់តែខ្លាំងឡើង ចំពោះគោលនយោបាយពន្ធគយលើវិស័យផ្សេងៗ។ ពន្ធ ២៥ ភាគរយលើរថយន្តនាំចូលដែលបានប្រកាសពីមុនចូលជាធរមាននៅថ្ងៃទី ៣ ខែមេសាខណៈពេលដែលពន្ធ ២៥ ភាគរយលើគ្រឿងបន្លាស់រថយន្តគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៣ ខែឧសភា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបត្រូវតែត្រៀមខ្លួនដើម្បីទទួលខុសត្រូវលើវិស័យការពារជាតិរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកកំពុងដើរថយក្រោយបន្តិចម្តងៗពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនមកលើអឺរ៉ុប។ សុន្ទរកថារបស់លោកស្រី បានបង្ហាញសញ្ញាថា ប្លុកនេះគួរតែពង្រឹងសមត្ថភាពយោធារបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធ ២៥ ភាគរយថ្មីរបស់លោក លើឧស្សាហកម្មរថយន្ត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយក្រុមហ៊ុនផលិតផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់គ្រឿងបន្លាស់រថយន្ត ដែលប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នៅក្នុងការបន្ធូរបន្ថយពន្ធបន្ថែមយ៉ាងទូលំទូលាយរបស់លោក ត្រាំ ការធូរស្រាលដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិក និងបរទេសទាំងអស់ដែលផលិតរថយន្តនៅសហរដ្ឋអាមេរិក ដើម្បីទាមទារសំណងមួយចំនួនត្រូវបានប្រកាសនៅពេលដែលលោកបានប្រារព្ធខួប ១០០ថ្ងៃដំបូងនៃការកាន់តំណែងក្នុងអាណត្តិទីពីរដែលមិនជាប់គ្នារបស់លោក។ លោក ត្រាំ បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅមហាវិទ្យាល័យសហគមន៍នៅភាគខាងជើងនៃទីក្រុង...
បរទេស៖ សេតវិមានបាននិយាយថា ប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិនៅថ្ងៃអង្គារ ដើម្បីបន្ធូរបន្ថយពន្ធមួយចំនួន 25% របស់លោកលើរថយន្ត និងគ្រឿង បន្លាស់រថយន្ត ដែលជាការបញ្ច្រាស់យ៉ាងសំខាន់ នៅពេលដែលពន្ធនាំចូល គឺបានគំរាមកំហែង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ផលិតក្នុងស្រុក ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តំណែងឈាន ចូលដល់រយៈពេល ១០០ ថ្ងៃ នៃអាណត្តិទីពីររបស់លោក ការវាយតម្លៃការគាំទ្រ របស់លោក បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងចំណោម ប្រធានាធិបតីអាមេរិក ក្នុងពេលកាន់តំណែង ដែលជាកម្រិតទាប់បំផុត មិនធ្លាប់មានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងស្រុក និងការដកទណ្ឌកម្ម ប្រកបដោយប្រសិទ្ធភាព គឺជាការទាមទារ ដែលមិនអាចចរចារបាន របស់ទីក្រុងតេអេរ៉ង់ ក្នុងការចរចាដោយប្រយោល ដែលកំពុងបន្តជា មួយទីក្រុងវ៉ាស៊ីនតោន ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងទីក្រុងតេអេរ៉ង់ ខណៈដែលបានរៀបរាប់យ៉ាង លម្អិតអំពីការទាមទាររបស់ប្រទេស ក្នុងការចរចាសម្របសម្រួលដោយប្រទេសអូម៉ានី ជាមួយសហរដ្ឋអាមេរិក...