កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៍នៅថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ឲ្យដឹងថា “ថ្ងៃពុធនេះ អ្នកតំណាងរបស់យើង នឹងធ្វើការនៅទីក្រុងឡុងដ៍”...
បរទេស៖ លោក Elon Musk និយាយថា លោកនឹងចំណាយ ពេលតិចតួចនៅវ៉ាស៊ីនតោន ដើម្បីធ្វើការទៅលើការ កាត់បន្ថយការចំណាយ របស់រដ្ឋាភិបាល និង ពេលវេលាកាន់តែច្រើន ក្នុងការដំណើរការ Tesla បន្ទាប់ពីក្រុមហ៊ុន រថយន្តអគ្គិសនីរបស់លោក បានរាយការណ៍ ពីការធ្លាក់ចុះនៃប្រាក់ចំណេញ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា...
បរទេស៖ កាសែត Washington Post បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន នឹងស្នើកិច្ចព្រមព្រៀងសន្តិភាព ទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ី លើតំបន់គ្រីមៀ Crimea និងតំបន់ជួរមុខ ក្នុងជម្លោះអ៊ុយក្រែន ផ្សេងទៀត ក្នុងកិច្ចប្រជុំជាមួយមន្ត្រីអ៊ុយក្រែន និងអឺរ៉ុប នៅសប្តាហ៍នេះ ។ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចចរចានៅទីក្រុងឡុងដ៍ នៅថ្ងៃពុធជាមួយ មន្ត្រីអ៊ុយក្រែន...
បរទេស៖ ប្រធានាធិបតី អាមេរិក លោក Donald Trump បាននិយាយ នៅថ្ងៃអង្គារថា លោកមិនមានគម្រោង បណ្តេញប្រធានធនាគារ កណ្តាល Federal Reserve លោក Jerome Powell ចេញពីតំណែងនោះទេ ប៉ុន្មានថ្ងៃបន្ទាប់ពីការថ្លែង របស់លោកថា លោកចង់បញ្ចប់តំណែង ប្រធានធនាគារកណ្តាលអាមេរិក ដែលបណ្តាល...
បរទេស៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសពីផែនការដាក់ពន្ធរហូតដល់ ៣.៥២១ភាគរយ លើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬ សូឡា ពីប្រទេសចំនួនបួននៅអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រឿងនេះបានកើតឡើងបន្ទាប់ពីការស៊ើបអង្កេត ដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុន នៅពេលដែលអ្នកផលិតឧបករណ៍ ថាមពលពន្លឺព្រះអាទិត្យធំៗជាច្រើន...
បេរូត៖ ការកើនឡើងយ៉ាងគំហុក នៃលទ្ធិគាំពារនិយមពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យសេដ្ឋកិច្ចអារ៉ាប់ ស្ថិតនៅក្រោម សម្ពាធកាន់តែខ្លាំង ដែលបង្កគ្រោះថ្នាក់ដល់ការនាំ ចេញមិនមែនប្រេង ដែលមានតម្លៃ ២២ ពាន់លានដុល្លារ អាមេរិក នេះបើយោង តាមរបាយការណ៍សង្ខេបគោល នយោបាយដោយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការ សហប្រជាជាតិ សម្រាប់អាស៊ីខាងលិច (ESCWA) ។...
បរទេស៖ ប្រព័ន្ធព្យុះសកម្មដែលមានចលនាយឺតៗ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ព្រឹលទឹកកកគ្រាប់ធំៗ និងខ្យល់ព្យុះកំបុតត្បូង ទៅកាន់ផ្នែកខ្លះនៃរដ្ឋតិចសាស់ និង រដ្ឋ អូក្លាហូម៉ា ហើយបានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ ខណៈដែលការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ អំពីការ បន្តគំរាមកំហែងផ្នែកខ្លះនៃភាគកណ្តាលភាគខាងត្បូង និងកណ្តាលភាគខាងលិចសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍ម្សិលមិញ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងធ្វើការទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី ជាផ្នែកនៃកិច្ចព្រមព្រៀង សន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។ រំលឹកដែរថាតំបន់នេះ បានបោះឆ្នោតផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ី ឡើងវិញក្នុងឆ្នាំ ២០១៤ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារគាំទ្រ ដោយអាមេរិកក្នុងទីក្រុងគៀវ។ អាជ្ញាធរអ៊ុយក្រែន បានបដិសេធមិន...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍CNN បានអះអាងដោយដកស្រង់ ប្រភពអនាមិកមួយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump គ្រោងនឹងជួបប្រជុំមួយបន្ថែមទៀត រវាងបេសកជនពិសេស Steve Witkoff និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ លោក Witkoff បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir...
ប៉េកាំង ៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះវិធានការរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់ របស់ប្រទេសចិន ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិនបានអះអាងម្តងហើយម្តងទៀត នូវទស្សនៈរបស់ខ្លួនលើការស៊ើបអង្កេតផ្នែកទី៣០១ និងបង្ហាញអំពីជំហររបស់ខ្លួន ដោយជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ស្ដីបន្ទោសប្រទេសចិន ចំពោះបញ្ហាឧស្សាហកម្ម ក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកនាំពាក្យ របស់ក្រសួងពាណិជ្ជកម្មចិន ។...