បរទេស៖ ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើឯកសារ ដែលផ្តល់ឲ្យប្រទេសអារ៉ាប៊ីសាអូឌីតនូវឋានៈជា “ដៃគូសន្ទនា” ជាមួយអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបច្ចុប្បន្នដឹកនាំដោយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣...
បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារថាមពល របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃម្សិលមិញនេះ តាមរយៈការចេញផ្សាយដោយ RT បានឲ្យដឹងថាបានព្រមានប្រឆាំងទៅនឹង បណ្តាប្រទេសនានាដែលប៉ុនប៉ង ក្នុងការកំណត់តម្លៃប្រេងឆៅរបស់ខ្លួន ចូលទៅក្នុងទីផ្សារនោះនឹងទទួលបាន នូវការកាត់បន្ថយការលក់ និងផលិតកម្មក្នុងទំហំយ៉ាងច្រើនមួយ។ លោករដ្ឋមន្ត្រីនិងជាព្រះអង្គម្ចាស់ Abdulaziz bin Salman បានព្រមានទៀតថាក្នុងនោះបណ្តា អ្នកផលិតប្រេងឆៅផ្សេងៗទៀត នឹងចាប់ផ្តើមអនុវត្តកិច្ចការងារនេះ ដូចទៅនឹងអារ៉ាប៊ីសាអូឌីតដែរ។ លោករដ្ឋមន្ត្រីបានពោលបែបនេះថា៖ ប្រសិនបើតម្លៃប្រេងត្រូវបានកំណត់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងជាព្រះអង្គម្ចាស់ Faisal bin Farhan បានបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ព្រះអង្គបានជួបជាមួយប្រធានាធិបតី Vladimir Zelensky នៅក្នុងរដ្ឋធានីគ្រៀវផង និងក៏មានឈ្មោះជាមន្ត្រីជាន់ខ្ពស់បំផុត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអឌីត ដែលមិនធ្លាប់មានប្រវត្តិធ្វើទស្សនកិច្ច មកកាន់ប្រទេសអ៊ុយក្រែន ពីមុនមកឡើយ។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប់អង្គនេះ ក៏បានជួបជាមួយនឹង...
រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដោយពង្រីកភាពជាដៃគូ នៃប្រទេសសេដ្ឋកិច្ចសំខាន់ៗ ចំនួនពីររបស់ពិភពលោក ខណៈដែលពួកគេបន្តផ្តោតលើវិស័យនេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) បានឲ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះផ្តោតជាចម្បង លើផ្នែកនៃសេដ្ឋកិច្ចកាបូនរាងជារង្វង់ និងការកែច្នៃកាបូន ក៏ដូចជាអ៊ីដ្រូសែនពណ៌បៃតង អាម៉ូញាក់ឥន្ធនៈ និងនិស្សន្ទវត្ថុ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការធានាទីផ្សារ ប្រេងពិភពលោកនៅតែមាន ស្ថិរភាពតាមរយៈការបន្តកិច្ចសហប្រតិបត្តិការ...
បរទេស៖ ប្រទេសចិននិងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង រវាងគ្នាឡើយចាប់រាប់ពីបញ្ហា សន្តិសុខទៅដល់បញ្ហាទីផ្សារប្រេង ហើយបន្ថែមថានឹងបន្តការគាំទ្រគ្នា លើកិច្ចការងារជាច្រើនទៀត ជាមួយគ្នាផងដែរ។ កិច្ចព្រមព្រៀងដែលត្រូវបាន ធ្វើឡើងនៅអំឡុងពេលនៃ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងចំពេលដែលស្ថានភាព តានតឹងរវាងចិននិងអាមេរិក នៅតែមានការភាពមិនទាន់ ល្អប្រសើរឡើងនៅឡើយ ជាពិសេសបញ្ហាប្រេង...
អារ៉ាប៊ីសាអូឌីត៖ អារ៉ាប៊ីសាអូឌីត ត្រូវបានចោទប្រកាន់ថា បានប្រើព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ជាការបិទបាំងបន្ទាប់ពីខ្លួន បានកាត់ក្បាលមនុស្សចំនួន ១២នាក់ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ទោះបីប្រទេសមួយនេះគាំទ្រ ការសន្យាមិនប្រើការកាត់ទោស ប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មអហិង្សា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការកាត់ទោសប្រហារជីវិត គឺជាការដាក់ទណ្ឌកម្មចំពោះ បទល្មើសគ្រឿងញៀន ទោះបីជាប្រទេសនេះបាន អនុវត្តការផ្អាកលើការប្រើប្រាស់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន SPA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន នឹងអាចទទួលបានជំនួយ ជាមនុស្សធម៍ ជាច្រើនរយលានដុល្លារ បន្ថែមទៀត ពីប្រទេសសេដ្ឋីអារ៉ាប់មួយ។ នៅក្នុងជំនួបគ្នា តាមទូរស័ព្ទរវាងព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក បៃដិន បានរុញច្រានប្រឆាំងនឹងការការពារ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះការកាត់បន្ថយផលិតកម្ម ប្រេងនាពេលថ្មីៗនេះ ដោយលើកឡើងថា ប្រទេសសមាជិកនៅក្នុងអង្គការ OPEC មានអារម្មណ៍ថា “ត្រូវបានបង្ខិតបង្ខំ” ដើម្បីធ្វើតាមការដឹកនាំរបស់ អារ៉ាប៊ីសាអូឌីតក្នុងការគាំទ្រ ទិន្នផលធ្លាក់ចុះ។ កាលពីសប្តាហ៍មុន បណ្តាប្រទេស OPEC និងប្រទេសសម្ព័ន្ធមិត្ត ដែលផលិតប្រេងបានគាំទ្រ ផែនការកាត់បន្ថយផលិតកម្មប្រេងចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ...
រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត នឹងបន្ទាបតម្លៃប្រេងឆៅដែល ត្រូវបានដឹកជញ្ជូនទៅកាន់អាស៊ី និងអឺរ៉ុប នៅខែក្រោយ ប៉ុន្តែការដំឡើងតម្លៃ សម្រាប់បារ៉ែលផ្សេងទៀតភាគច្រើន ដែលផ្ញើទៅកាន់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ី នឹងចំណាយប្រហែល ៤ដុល្លារ ក្នុងមួយបារ៉ែលតិចជាងនៅក្នុងខែតុលា បើប្រៀបធៀបទៅនឹងការចែកចាយខែកញ្ញា ខណៈពេលដែលការ នាំចេញទៅអឺរ៉ុបខាងជើង និងមេឌីទែរ៉ាណេ នឹងទាបជាងប្រហែល ២ដុល្លារក្នុងមួយបារ៉ែល។ ការធ្លាក់ចុះតម្លៃ គឺជាការកាត់បន្ថយតម្លៃ លើកដំបូង...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសរុស្សីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជួបពិភាក្សាគ្នាជាមួយនឹង ព្រះអង្គម្ចាស់រាជទាយាត របស់ប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman តាមរយៈទូរស័ព្ទអំពីស្ថានភាពប្រេង របស់សកលលោក និងទីផ្សារផ្គត់ផ្គង់ប្រេងផងដែរ។ មេដឹកនាំទាំងពិរបានធ្វើការ លើកសរសើរយ៉ាងខ្លាំង ចំពោះចំណងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរនៅក្នុងកម្រិត ដ៏គួរឲ្យកត់សំគាល់មួយព្រមទាំង កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស OPEC+...