បរទេស៖ ទីក្រុងប៊ែរឡាំង បានបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ចេញពីប្រទេស ដោយចោទប្រកាន់ពីបទចារកម្ម ដែលជំរុញឱ្យទីក្រុងមូស្គូសន្យាថា នឹងឆ្លើយតបឲ្យ “សមស្រប” ចំពោះចលនាអរិភាពនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាម២០២៦ បានឱ្យដឹងថា ក្រសួងការបរទេសអាល្លឺម៉ង់បានប្រកាសពីការបណ្តេញនេះនៅថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថាខ្លួនបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញឧប្បត្តិហេតុនេះ។ ខណៈពេលដែលក្រសួងមិនបានពន្យល់លម្អិត ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា អនុរដ្ឋមន្ត្រីយោធារុស្ស៊ីម្នាក់គឺជាអ្នកការទូតដែលពាក់ព័ន្ធ ហើយគាត់ត្រូវបានបញ្ជាឱ្យ ចាកចេញពីប្រទេសក្នុងរយៈពេល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រមុខចារកម្មបរទេសថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានពណ៌នាប្រទេសរុស្ស៊ីថាជាការគំរាមកំហែងដោយផ្ទាល់ចំពោះសហភាពអឺរ៉ុប ដោយព្រមានថា សន្តិភាពដ៏ត្រជាក់ខ្លាំងពេករបស់ខ្លួនជាមួយនឹងប្លុកនេះអាចកើនឡើងទៅជា ការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក នៅពេលណាក៏បាន។ លោកMartin Jager ដែលបានក្លាយជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ (BND) របស់អាល្លឺម៉ង់កាលពីខែមុន បានប្រាប់សមាជិកសភានៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា ទីក្រុងម៉ូស្គូអាចបង្កទៅជាបញ្ហាអស្ថិរភាព លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់អង្គការណាតូនៅពេលណាក៏បាន។ លោក Jager បាននិយាយថា៖យើងមិនត្រូវអង្គុយត្រឡប់មកវិញ ហើយសន្មត់ថា ការវាយប្រហាររបស់រុស្ស៊ីដែលអាចកើតមាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថាលោកស្រី Iris Stalzer ដែលជាអភិបាលក្រុងដែលទើបជាប់ឆ្នោតថ្មីនៃទីក្រុងមួយនៅ North Rhine-Westphalia ប្រទេសអាល្លឺម៉ង់ ត្រូវបានរកឃើញដោយមានស្នាមចាក់ជាច្រើនកន្លែង ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណាក្តីប៉ូលិសបាននិយាយថា មកទល់ពេលនេះនៅមិនមានការចាប់ខ្លួនជនសង្ស័យណានៅឡើយទេ។ លោកស្រីStalzer អាយុ ៥៧ឆ្នាំជាអ្នកប្រជាធិបតេយ្យសង្គមនិងមេធាវីការងារបានឈ្នះការបោះឆ្នោតកាលពីខែមុនជាមួយនឹង ៥២,២ភាគរយ នៃការបោះឆ្នោតដើម្បីក្លាយជាអភិបាលក្រុង Herdecke ។ នាងត្រូវបានគេរកឃើញនៅក្នុងផ្ទះល្វែងរបស់នាងដោយមានរបួសធ្ងន់ធ្ងរដែលអាចឆក់យកអាយុជីវិត។...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតរបស់អាល្លឺម៉ង់ គឺ Porsche បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ ជាសាកលនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ដោយលើកឡើងពីផលប៉ះពាល់នៃ ការប្រកួតប្រជែងដ៏តឹងរឹងនៅក្នុងប្រទេសចិន, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចែកចាយសកលបានធ្លាក់ចុះ 6% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំង 28% នៅក្នុងប្រទេសអាស៊ី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាល្លឺម៉ង់បានបង្ហាញជំហក្នុងការព្រមព្រៀងជាសម្ងាត់ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីរគ្រឿង ដើម្បីប្រគល់វាទៅឱ្យអ៊ុយក្រែន ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានអះអាងនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចែកចាយអាវុធសំខាន់ៗ ជាច្រើនទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ូក្កែត GMLRS និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផង។ យ៉ាងណាក្តីក្រោយមក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដាថាប្រទេសអាល្លឺម៉ង់ បានត្រៀមរៀបចំសន្តិសុខរួចរាល់ករណីមានការវាយប្រហារណាមយ ដោយប្រទេសអ៊ីរ៉ង់មកលើក្រុមសហគមន៍ រស់នៅរបស់ជនជាតិជ្វីហ្វ។ យ៉ាងណាក្តីលោកក៏បានបង្ហាញពីការគាំទ្ររបស់ទីក្រុងប៊ែរឡាំងដដែលចំពោះអ៊ីស្រាអែល ដែលវាគឺបានក្លាយទៅជាគំនិតផ្តួចផ្តើមនៃយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ហើយដែលក៏កំពុងបង្កឱ្យមានការសងសឹកពីទីក្រុងតេហរ៉ង់ជាបន្តបន្ទាប់ដែរ។ លោកMerz បានបង្ហាញពីភាពត្រឹមត្រូវចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដោយបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងការទូតមិនបានបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរយោធា របស់ខ្លួនឡើយ។ ទីក្រុងតេហរ៉ង់បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនស្វែងរកការទទួលបានអាវុធនុយក្លេអ៊ែរ...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានសន្យាថា នឹងជួយអ៊ុយក្រែនផលិតអាវុធរយៈចម្ងាយឆ្ងាយផ្ទាល់ខ្លួនដែលខ្លួនអាចប្រើដើម្បីវាយប្រហារគោលដៅនៅក្រៅទឹកដីដែលខ្លួនទាមទារ។ ចំណែកទីក្រុងមូស្គូបានរិះគន់ចំណាត់ការនេះ ដោយនិយាយថា វាធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ លោក Merz បាននិយាយថា “មិនមានការរឹតបន្តឹងទៀតទេ” លើអាវុធដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនដោយចក្រភពអង់គ្លេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកបានប្តេជ្ញាថា នឹងដាក់ពន្ធ៥០ភាគរយ លើការនាំចូលទាំងឡាយពីប្លុកអឺរ៉ុប EU ក្នុងគ្រាដែលការជាប់គាំងការចរចា ពាណិជ្ជកម្មនៅបន្តកើតឡើងនៅឡើយ។ យោងតាមរបាយការណ៍ របស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ឬ IW បានឱ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់អាចបាត់បង់រហូតដល់ ២០០ពាន់លានអឺរ៉ូ នៅចុងឆ្នាំ២០២៨ ប្រសិនបើពន្ធ៥០ភាគរយ នៅតែមានសុពលភាពរហូតដល់ចុងបញ្ចប់ នៃអាណត្តិរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមរបាយការណ៍...
ប៊ែរឡាំង៖ អាជ្ញាធរអាល្លឺម៉ង់ បាននិងកំពុងជំរុញតបតវិញ ប្រឆាំងនឹងការរិះគន់ពីភាគីអាមេរិក ទាក់ទងនឹងការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការចាត់ថ្នាក់គណបក្សជម្រើសស្តាំជ្រុលសម្រាប់អាល្លឺម៉ង់ (AfD) ជាអង្គការជ្រុលនិយមស្តាំនិយមដែលត្រូវបានបញ្ជាក់ ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយ ការិយាល័យសហព័ន្ធសម្រាប់ការការពាររដ្ឋធម្មនុញ្ញ (BfV) កាលពីថ្ងៃសុក្រដោយបញ្ជាក់ថា “គំនិតផ្អែកលើជនជាតិភាគតិចរបស់ប្រជាជន” របស់ AfD គឺមិនស៊ីគ្នានឹងបទបញ្ជាជាមូលដ្ឋាន ប្រជាធិបតេយ្យសេរីរបស់ប្រទេសអាល្លឺម៉ង់។ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Marco...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីមានអំណរគុណចំពោះសហរដ្ឋអាមេរិក ចំពោះការគាំទ្ររបស់ខ្លួន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ តាមរយៈកម្មវិធីខ្ចី-ជួល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់នេះបានធ្វើឡើងនៅមុនខួបលើកទី ៨០ នៃជ័យជំនះរបស់សូវៀតលើពួកណាស៊ី នៅក្នុងខែឧសភា ហើយចំពេលមានការរអាក់រអួល...