ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ស្នើឲ្យអាស៊ាន-កូរ៉េ ទាញយកប្រយោជន៍ឲ្យបានពេញលេញ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើដល់អាស៊ាន-សាធារណរដ្ឋកូរ៉េ ចាំបាច់ត្រូវទាញយកប្រយោជន៍ ឱ្យបានពេញលេញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា រួមមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៣ កក្កដា បានស្វាគមន៍ការប្ដេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ចំពោះតំបន់មួយដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព...