ភ្នំពេញ ៖ នៅក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកដោះស្រាយសភាពការណ៍ នៅមីយ៉ាន់ម៉ា ។ សម្ដេចក៏បានចែករំលែក នូវអ្វីដែលជាការងាររបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា នៅឆ្នាំនេះគឺជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក ហើយដែលពេលនេះគឺជាវិធីមួយ ដ៏សាកសម ដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានជួបជុំគ្នា នៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃភាពជាដៃគូដ៏យូរអង្វែង ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ...
ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានថ្លែងថា អាស៊ាន គឺស្ថិតនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិក-អាស៊ាន ។ ក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន-អាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាចជាមួយ បណ្តាមេដឹកនាំអាស៊ាននៅថ្ងៃ១២ ឧសភា លោក ចូ បៃឌិន មានប្រសាសន៍ថា «រយៈពេល៤៥ឆ្នាំ...
សារសំឡេងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជា៧និង៤៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ពីមូលហេតុដែលសម្ដេចមិនអាចអាក់ខានចូលរួម កិច្ចប្រជុំ អាស៊ាន-អាមេរិក ព្រោះ សម្ដេចមានតួនាទីជាប្រធានអាស៊ាន ត្រូវមានមុខគ្រប់អង្គប្រជុំ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែននាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹក បានក៏ដោយ។ សម្ដេចតេជោ...
ភ្នំពេញ៖ ដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយ ប្រទេសសមាជិកអាស៊ាន ក្នុងការលើកពេល កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅថ្ងៃទី១០ មីនានេះថា បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ។ លោកថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ “កម្មវិធីប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ានមានរួចហើយ មិនប្រែប្រួលតាមការស្នើសុំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទេ” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃ១៤ កុម្ភៈ ។ ការអះអាងរបស់លោក សុខ ឥសាននេះ ដោយសារ “លោក ហ្វីល រ៉ូប៊ើតសុន នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ខណៈលោក ចូ បៃដិន (Jo Biden) បានផ្ញើសារមកកាន់សម្តេចថ្មីៗនេះ តែបែរជាមានអ្នកខ្លះបានលើកឡើងថា សហរដ្ឋអាមេរិកបាន លុបចោលការប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងខែមីនា ឆ្នាំនេះ ដោយសារមិនពេញចិត្ត សម្តេចជាប្រធានអាស៊ាន ។...
ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន នៅ២០២២ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេស សហរដ្ឋអាមេរិក ថា កម្ពុជាត្រៀមលក្ខណៈជាស្រេច ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ស្របពេលដែល លោក ចូ បៃដិ ប្រធានាធិបតី សហរដ្ឋអាមេរិក...