ព័ត៌មានអន្តរជាតិ
បណ្តាប្រទេស នៅប្លុកអាស៊ីកណ្តាល ដែលជាសម្ព័ន្ធមិត្ត របស់រុស្សី បដិសេធមិនទទួល ជនភៀសខ្លួន អាហ្គានីស្ថាន
បរទេស ៖ សមាជិក នៃប្លុកប្រទេសអាស៊ីកណ្តាល និងស្ថិតនៅក្រោមការដឹកនាំសន្តិសុខ ដោយប្រទេសរុស្សីមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថានឹងមិនទទួលយក ជនភៀសខ្លួន អាហ្គានីស្ថានឡើយ។ ប្រទេស កាហ្សាស្ថាន បានបញ្ជាក់ថា ប្រទេសក្នុងប្លុកគ្មានផែនការ ទទួលពលរដ្ឋអាហ្គានីស្ថាន ដែលកំពុងជួបវិបត្តិសន្តិសុខ នៅក្នុងប្រទេសនោះឡើយ ទោះបីជាប្រទេស ជាច្រើនផ្សេងទៀត នៅអ៊ឺរ៉ុបកំពុងដុតដៃដុតជើង ដើម្បីស្វែងរកដំណោះ ស្រាយនេះក្តី។...