ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស នៅប្លុកអាស៊ីកណ្តាល ដែលជាសម្ព័ន្ធមិត្ត របស់រុស្សី បដិសេធមិនទទួល ជនភៀសខ្លួន អាហ្គានីស្ថាន

បរទេស ៖ សមាជិក នៃប្លុកប្រទេសអាស៊ីកណ្តាល និងស្ថិតនៅក្រោមការដឹកនាំសន្តិសុខ ដោយប្រទេសរុស្សីមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា
នឹងមិនទទួលយក ជនភៀសខ្លួន អាហ្គានីស្ថានឡើយ។

ប្រទេស កាហ្សាស្ថាន បានបញ្ជាក់ថា ប្រទេសក្នុងប្លុកគ្មានផែនការ ទទួលពលរដ្ឋអាហ្គានីស្ថាន ដែលកំពុងជួបវិបត្តិសន្តិសុខ នៅក្នុងប្រទេសនោះឡើយ ទោះបីជាប្រទេស ជាច្រើនផ្សេងទៀត នៅអ៊ឺរ៉ុបកំពុងដុតដៃដុតជើង ដើម្បីស្វែងរកដំណោះ ស្រាយនេះក្តី។

អង្គការនៃសន្ធិ សញ្ញាសន្តិសុខ រួមគ្នា CSTO (The Collective Security Treaty Organization) ដែលរួមមានទាំងប្រទេសនៅក្នុងតំបន់
អាស៊ីកណ្តាលចំនួន៣ ដូច ជាតាជីគីស្ថាន ដែលមានព្រំប្រទល់ជាមួយនឹងអាហ្គានីស្ថាន ប្រទេសគីហ្ស៊ីស្ថាន ព្រមទាំងកាហ្សាស្ថានផងគឺ បានបញ្ជាក់ច្បាស់ហើយ អំពីផែនការនេះ ។

ផ្ទាំងពាណិជ្ជកម្ម

នៅមុននៃកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅក្នុងប្រទេសតាជីគីស្ថាន កាលពីថ្ងៃព្រហស្បតី៍ប្រធានាធិបតី កាហ្សាស្ថាន លោក Kassym Jomart Tokayev បានបញ្ជាក់ និងគាំទ្រជំហ របស់ CSTO យ៉ាងមុតម៉ាំហើយបន្ថែម នឹងមិនមានវត្តមានរបស់ក្រុមកងកម្លាំង បរទេសឬជនភៀសខ្លួន របស់អាហ្គានីស្ថាន ដែលនឹងមានវត្តមាន នៅក្នុងតំបន់ របស់ពួកគេឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top