បរទេស៖ រដ្ឋលោកខាងលិចមិនមានជម្រើសផ្សេង ក្រៅពីការបង្ហូរធនធានបន្ថែមទៅក្នុងអ៊ុយក្រែន ដូច្នេះអ៊ុយក្រែនអាចបន្តប្រយុទ្ធជាមួយរុស្ស៊ីបាន, នេះបើតាមអតីតនាយករដ្ឋមន្ត្រីប្រទេសឡាតវី លោក Krisjanis Karins ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ មន្ត្រីដែលបានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសបន្ទាប់ពីតំណែងនាយករដ្ឋមន្ត្រីបានបញ្ចប់ក្នុងខែកញ្ញា បានអះអាងថា មន្ត្រីជាន់ខ្ពស់លោកខាងលិចមានមតិ និងទស្សនៈដូចគ្នាច្រើនទាក់ទងនឹងអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅប្រទេសលីទុយអានីក្នុងខែកក្កដា។ លោកបានបញ្ជាក់ថា គ្រប់គ្នាបានប្ដេជ្ញាចិត្តក្នុងការចំណាយលើជម្លោះនេះ...
គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានថ្កោលទោសផែនការរបស់ប្រទេសចំនួន៥ របស់សហភាពអឺរ៉ុប ដើម្បីបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ប្រទេសទាំងនោះ រួមមានប៉ូឡូញ ស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី និងហុងគ្រី បានព្យាយាមបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដើម្បីការពារវិស័យកសិកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា “យើងចាត់ទុកថា វាមិនអាចទទួលយកបានទាំងស្រុងក្នុងការបន្តការរឹតបន្តឹងពាណិជ្ជកម្មលើការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែន បន្ទាប់ពីការហាមឃាត់របស់គណៈកម្មការអឺរ៉ុបផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញា” ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ The Politico កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាចំនួន នៃទ្រព្យសម្បត្តិជាអចលនទ្រព្យ របស់រុស្សី ដែលត្រូវបានបង្កក ដោយសហភាពអឺរ៉ុប មានការកើនឡើង ទៅដល់៧០ពាន់លានដុល្លារ មកហើយ ដែលភាគច្រើនស្ថិតនៅក្នុង ប្រទេសប៊ែលហ្ស៊ិក។ អចលនទ្រព្យ ដែលគេសង្កេតឃើញមាន នៅក្នុងរបាយការណ៍ដដែលនោះ មានដូចជានៅប្រទេសប៊ែលហ្ស៊ិក ប្រមាណជា៥១ពាន់លានដុល្លារ...