តូក្យូ ៖ ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពង្រឹងភាពធន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈសំខាន់ៗផ្សេងទៀត ជាក់ស្តែងផ្ដោតលើប្រទេសចិន និងរុស្ស៊ី។ ក្នុងអំឡុងពេលកិច្ចសន្ទនាកម្រិតខ្ពស់លើកទី៣ របស់ភាគីទាំងពីរលើបញ្ហាសេដ្ឋកិច្ចដូចជាពាណិជ្ជកម្ម និងថាមពល តំណាងជប៉ុន និងសហភាពអឺរ៉ុប ក៏បាននិយាយផងដែរថា ពួកគេនឹងចាត់វិធានការ ដើម្បីទប់ទល់នឹងអ្វីដែលហៅថា ការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច...
បរទេស៖ បណ្តាប្រទេសសហភាពអឺរ៉ុប កាលពីថ្ងៃច័ន្ទ បានព្រមព្រៀងគ្នាដើម្បីបង្កើនជំនួយយោធារបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែន ពី ៣,៨ ពាន់លានដុល្លារដល់ជាង ១៣ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មូលនិធិសន្តិភាពអឺរ៉ុប (EPF) ដែលបណ្តាប្រទេសសហភាពអឺរ៉ុប ផ្តល់វិភាគទានទៅតាមទំហំ នៃសេដ្ឋកិច្ចរបស់ពួកគេ បានបែងចែកជំនួយយោធាចំនួន ៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងអឺរ៉ុប គួរតែទប់ទល់នឹងភាពមិនច្បាស់លាស់ នៃស្ថានភាពអន្តរជាតិ ជាមួយនឹងស្ថិរភាពនៃទំនាក់ទំនងចិន-អឺរ៉ុប ហើយរួមគ្នាលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់មនុស្សជាតិ។ លោក Li បានធ្វើការកត់សម្គាល់ នៅពេលចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូល សម្រាប់កិច្ចព្រមព្រៀងហិរញ្ញវត្ថុសកលថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Li Qiang...
បរទេស៖ យោងតាមការចេញផ្សាយរបស់ VOA News កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងប្រទេសរុស្សីដែលកំពុងធ្វើសង្គ្រាម លុកលុយប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មថ្មីដែលមានគោលដៅ ក្នុងការរឹតត្បិតទៅលើក្រុមហ៊ុនអាជីវកម្មនានា ដែលបានប្រើប្រាស់ចន្លោះប្រហោងខ្វះខាត នៃទណ្ឌកម្មពីលើកមុនៗ ដើម្បីអាចបន្តធ្វើអាជីវកម្មជាមួយនឹងរុស្សី និងជាពិសេសនឹងអាចគាំទ្រ ដល់ប្រធានាធិបតីរុស្សីលោក Vladimir Putin ក្នុងការលុកលុយអ៊ុយក្រែនអស់រយៈពេល ១៦ខែកន្លងមកនេះ។ គួររំលឹកដែរថា កន្លងមកអឺរ៉ុបបានដាក់ទណ្ឌកម្ម...
បរទេស ៖ ប្រធានក្រុមប្រឹក្សា នៃសហភាពអឺរ៉ុប លោក Charles Michel កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា ការវាយប្រហារ ទៅលើទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់ Kherson ប្រទេសរុស្សីនោះគឺអាចចាត់ទុកបាន ហើយថាជាបទឧក្រិដ្ឋកម្មសង្គ្រាម។ យោងតាមការចេញផ្សាយរបស់ RT ក៏បានឲ្យដឹងដែរថាលោក Michel ក៏បានទំលាក់ទំនួលខុសត្រូវនេះ ទៅលើប្រទេសរុស្សីផងដែរថា...
ព្រុចសែល ៖ ប្រធានគោលនយោបាយ ការបរទេសរបស់ប្លុកលោក Josep Borrell បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ របស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារថា រដ្ឋជាសមាជិកភាគច្រើនលើសលប់ បានគាំទ្រសំណើរ...
ម៉ូស្គូ៖ សភាជាន់ទាបរបស់រុស្ស៊ី គឺសភារដ្ឋឌូម៉ា បានថ្កោលទោសជាផ្លូវការ ចំពោះសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធ សាមញ្ញនៅអឺរ៉ុប (CFE) នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារ។ ប្រធានសភាឌូម៉ារដ្ឋរុស្ស៊ី លោក Vyacheslav Volodin បានលើកឡើងថា “សមាជិកសភានៃរដ្ឋឌូម៉ា ដែលដឹកនាំដោយផលប្រយោជន៍ របស់ប្រជាពលរដ្ឋរបស់យើង បានសម្រេចចិត្តបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប ដើម្បីធានាសន្តិសុខនៃសហព័ន្ធរុស្ស៊ី”...
បរទេស ៖ សភាអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុង បែលក្រាដ របស់ប្រទេសស៊ែរប៊ី ត្រូវតែចូលរួមជាមួយការ ដាក់ទណ្ឌកម្មជាមួយ សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី និងបញ្ឈប់គោលនយោបាយ “ប្រឆាំងលទ្ធិប្រជាធិបតេយ្យ” ឬប្រថុយនឹងការបាត់បង់មូលនិធិពីទីក្រុងព្រុចសែល និងបញ្ឈប់ការចរចា ស្តីពីការចូលរួមក្នុងប្លុកនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍របស់...
បរទេស ៖ សហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចចិត្តប្រកាស ហាមប្រាមមិន ឲ្យមានការនាំចូលនូវធញ្ញជាតិ របស់អ៊ុយក្រែន ទៅកាន់សមាជិក របស់ខ្លួនចំនួន ៥ប្រទេស សម្រាប់រយៈពេលយ៉ាង ហោចណាស់១ខែ។ សេចក្តីប្រកាស បានបញ្ជាក់ទៀតថា ការអនុវត្តនិងចំណាត់ការនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ តទៅរហូតដល់ថ្ងៃទី៥ ខែមិថុនា ប៉ុន្តែនឹងអាច មានលទ្ធភាព...
បរទេស ៖ អ្នកជំនាញយោធាក្រូអាតដ៏លេចធ្លោម្នាក់ បានឲ្យដឹងនៅក្នុង បទសម្ភាសន៍ជាមួយស៊ីនហួថា ការកើនឡើង នៃការចំណាយផ្នែកយោធា នៅក្នុងទ្វីបអឺរ៉ុប កាលពីឆ្នាំមុនមិនបានធ្វើឱ្យប្លុកនេះ មានសុវត្ថិភាពនោះទេ ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម (SIPRI) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសាថា ការចំណាយលើផ្នែកយោធាសកល បានកើនឡើង ៨ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២២ ដល់កម្រិតខ្ពស់បំផុតគ្រប់ពេលវេលាគឺ ២២៤០ ពាន់លានដុល្លារ។ ប្រភពពី...