ភ្នំពេញ៖ សហភាពអឺរ៉ុប បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងារ របស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង 5PC ព្រមទាំងប្តេជ្ញាចិត្ត គាំទ្រមជ្ឈភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិល ទៅកាន់មាគ៌ា ប្រជាធិបតេយ្យវិញ ឱ្យបានឆាប់បំផុត ។ ការថ្លែងកោតសរសើរ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះបញ្ហាមីយ៉ាន់ម៉ា ពីសំណាក់សហភាពអឺរ៉ុប ធ្វើឡើងនៅក្នុងឱកាសកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប...
ព្រុចសែល៖ នៅពេលដែលអឺរ៉ុប ទទួលរងនូវផលវិបាកនៃវិបត្តិថាមពល និងអតិផរណាខ្ពស់ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់កាត់បន្ថយអតិផរណា (IRA) នៅក្នុងខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ខណៈដែល IRA មានគោលបំណងលើកកម្ពស់ការផលិត និងការប្រើប្រាស់យានយន្តអគ្គិសនី និងបច្ចេកវិទ្យាបៃតងផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក តាមរយៈគោលនយោបាយ ឧបត្ថម្ភធនផ្នែកគាំពារ ទង្វើនេះបានជំរុញឱ្យសហភាពអឺរ៉ុប ទទួលភាពសោកសៅយ៉ាងខ្លាំង។ មេដឹកនាំធុរកិច្ចនៅទូទាំងសហភាពអឺរ៉ុប បានអះអាងថា...
ព្រុចសែល ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិក សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានព្រមព្រៀងគ្នា លើការដាក់ទណ្ឌកម្មថ្មី ដែលផ្តោតលើមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពូលៗ ជុំវិញការប្រព្រឹត្តចំពោះការតវ៉ា នាពេលថ្មីៗនេះរបស់អ៊ីរ៉ង់។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប រដ្ឋមន្ត្រីក៏បានដាក់ទណ្ឌកម្មលើបុគ្គល ដែលពួកគេជឿថា មានទំនាក់ទំនងនឹងការផ្គត់ផ្គង់ ដល់ប្រទេសរុស្ស៊ីនូវយន្តហោះដ្រូន ដើម្បីប្រើប្រាស់ ក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន។...
ព្រុចសែល ៖ លោក Fatih Birol នាយកប្រតិបត្តិ នៃទីភ្នាក់ងារ ថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា សហភាពអឺរ៉ុប អាចប្រឈម នឹងការខ្វះខាតឧស្ម័នធម្មជាតិ ជិត ៣០ ពាន់លានម៉ែត្រគូប (bcm) នៅឆ្នាំ២០២៣ ។ លោកបានបង្ហាញរបាយការណ៍មួយ ដែលមានចំណងជើងថា “តើធ្វើដូចម្តេច...
ព្រុចសែល៖ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបកំពុងឡើងថ្លៃ ខណៈសីតុណ្ហភាពធ្លាក់ចុះក្នុងតំបន់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅ កណ្តាលវិបត្តិថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អនាគតឧស្ម័ន TTF របស់ប្រទេសហូឡង់ ដែលជាកិច្ចសន្យាគោលរបស់អឺរ៉ុប កំពុងជួញដូរនៅតម្លៃ ១៥៧ដុល្លារ ក្នុងមួយម៉ោងមេហ្គាវ៉ាត់កាលពីថ្ងៃពុធ កើនឡើង ១០ ភាគរយបើធៀបនឹងសប្តាហ៍មុន។ ជាមួយនឹងការនាំចេញឧស្ម័នធម្មជាតិ របស់រុស្ស៊ីត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ ទ្វីបនេះកំពុងព្យាយាម...
បរទេស៖ ប្រធានកិច្ចការងារគោលនយោបាយរ បស់ប្លុកអឺរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃមួយថា អឺរ៉ុបត្រូវតែចាប់ផ្តើមទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាពរបស់ខ្លួន ខណៈដែលលោកក៏បានប្រកាសដែរ កញ្ចប់ថវិកាសម្រាប់ចំណាយ លើវិស័យការពារជាតិទាំងអស់ នៅក្នងប្លុកនឹងមានចំនួនកើនឡើង ទៅដល់៧០ពាន់លានអឺរ៉ូ នៅឆ្នាំក្រោយ។ ថ្លែងទៅកាន់វេទិកាស្តីអំពីការវិនិយោគ ទៅលើកិច្ចការពារជាតិរបស់អឺរ៉ុបឬ Inesting in European Defence Forum...
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Politico កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីរបស់សហភាពអឺរ៉ុបបានធ្វើការពិភាក្សាគ្នា ទៅលើបញ្ហាដាក់ទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសរុស្សីជុំវិញ បញ្ហាជម្លោះនៅអ៊ុយក្រែន ហើយជឿជាក់ថា បញ្ជីឈ្មោះបុគ្គលនិងក្រុមហ៊ុនចំនួនជិត ២០០ នឹងត្រូវដាក់បញ្ចូលក្នុងទណ្ឌកម្មនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា បណ្តាក្រុមហ៊ុននិងបុគ្គលសំខាន់ៗទាំងនោះ មានទាំងអ្នកដែលមានប្រភពមកពី វិស័យឧស្សាហកម្មរបស់រុស្សី វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងវិស័យសារព័ត៌មាន មួយចំនួនផងដែរសរុប ១៨០ក្រុមហ៊ុននិងបុគ្គល។...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានព្រមានកាលពីថ្ងៃអាទិត្យថា ដើម្បីអាចប្រកួតប្រជែងជាមួយឧស្សាហកម្មបៃតងដែលឧបត្ថម្ភដោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបាន គឺ សហភាពអឺរ៉ុបត្រូវតែ “ចាត់វិធានការ” និងបង្កើនជំនួយរដ្ឋដល់ក្រុមហ៊ុនរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បានចុះហត្ថលេខាលើច្បាប់ដោយប្រធានាធិបតី Joe Biden នៅក្នុងខែសីហា,...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសុខភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការកើនឡើងសក្តានុពល នៃការឆ្លងមេរោគផ្លូវដង្ហើម នៅទូទាំងតំបន់ក្នុងរដូវរងារនេះ ហើយបានអំពាវនាវឱ្យមាន ការការពារដោយយក ចិត្តទុកដាក់បំផុតចំពោះពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ។ ដោយសារការព្រួយបារម្ភអំពី ការរីករាលដាលនៃមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV) ដែលបានកើនឡើង និងជំងឺកូវីដ-១៩...
ព្រុចសែល៖ យោងតាមប្រភពបានឱ្យដឹងថា សហភាពអឺរ៉ុប កំពុងបិទកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅ របស់រុស្ស៊ីនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាការព្យាយាមចុងក្រោយរបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនថ្ងៃផុតកំណត់នៅថ្ងៃច័ន្ទ។ ប្រភពបានឲ្យដឹងថា ប៉ុន្តែប៉ូឡូញ នៅតែបន្តជំរុញឱ្យរឹងកញ្ចប់ទណ្ឌកម្ម មុនពេលចុះហត្ថលេខាលើតម្លៃកំណត់ ហើយការពិភាក្សានឹងបន្តនៅថ្ងៃស្អែក។ ទីក្រុង WARSAW ចង់បានការដាក់ទណ្ឌកម្មថ្មី ដែលភ្ជាប់ទៅនឹងផែនការប្រេងរុស្ស៊ី។ កិច្ចពិភាក្សារបស់សហភាពអឺរ៉ុប បានបន្តអូសបន្លាយតាំងពីសប្តាហ៍មុន...