ម៉ាឌ្រីត ៖ អ្នកជំនាញអេស្ប៉ាញ បានឲ្យដឹងថា ការបន្តមានអង្គការអូតង់ មិនមែនមានន័យថា នឹងគ្មានសន្តិភាពនៅអឺរ៉ុបនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Pere Ortega ប្រធានកិត្តិយសនៃមជ្ឈមណ្ឌល Delas បានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខនាពេលថ្មីៗនេះឲ្យដឹងថា “សហភាពអឺរ៉ុប ត្រូវបានបង្កើតឡើង ដើម្បីបញ្ចៀសជម្លោះក្នុងទ្វីបអឺរ៉ុប ហើយប្រទេស ដែលជាសមាជិក...
តូក្យូ៖ ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនៃ semiconductors ក្នុងគោលបំណងការពារខ្លួនពីការ ដួលរលំនៃសង្រ្គាមបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និងចិនដែលកាន់តែខ្លាំងឡើង។ រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura និងស្នងការអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង Thierry Breton បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់...
តូក្យូ ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន និង សហភាពអឺរ៉ុប កំពុងពិចារណា លើការចេញសេចក្តីថ្លែងការណ៍រួម មួយដោយប្រកាស ពីចេតនារបស់ពួកគេក្នុងការបង្កើន កិច្ចសហប្រតិបត្តិការសន្តិសុខ ដែនសមុទ្រ អ៊ីនធឺណែត និងខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីមេដឹកនាំ របស់ពួកគេជួបគ្នានៅ សប្តាហ៍ក្រោយ ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូទ្រីស លោក កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការព្រមានថាអឺរ៉ុប ត្រូវតែដាច់ខាតធានាឲ្យបានច្បាស់ថា គោលការណ៍ច្បាប់ ជាមូលដ្ឋានត្រូវបានអនុវត្តជាក់លាក់ ប្រសិនពួកគេនឹងសម្រេចចិត្ត ប្រើប្រាស់លុយនិងទ្រព្យសម្បត្តិរបស់ប្រទេសរុស្សី ដែលត្រូវបានបង្កកកន្លងមក។ យោងតាមការចេញផ្សាយរបស់ RT លោក Schallenberg បានសង្កត់ធ្ងន់ទៀតដែរថា ៖ គ្រប់សកម្មភាពនិងការសម្រេចចិត្ត ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្សី គឺត្រូវតែធ្វើឡើងដោយមិនមានភាពចន្លោះ ប្រហោងតាមផ្លូវច្បាប់នោះឡើយ។ លោកបន្តថា...
បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់សហគមអឺរ៉ុប លោក Didier Reynders កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបង្ហាញនូវតួលេខចុងក្រោយស្តីអំពីទំហំលុយ និងទ្រព្យសម្បត្តិទាំងអស់របស់រុស្សី ដែលត្រូវបានសមាជិកនិងប្លុកបានបង្កកទុកនាពេលកន្លងមក។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ទ្រព្យសម្បត្តិនិងប្រាក់ទុនបម្រុងទាំងឡាយ របស់រុស្សី គិតចាប់តាំងតែពីការធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន មកវាមានទំហំកើនឡើងទៅដល់២០៧ពាន់អឺរ៉ូ ឬត្រូវជា២២៦ពាន់លានដុល្លារ។ ប្រភពដដែលបានបន្តទៀតថា លើសពិនេះផងដែរគណកម្មការកំពូលរបស់អឺរ៉ុប បាននឹងកំពុងពិភាក្សាគ្នាក្នុងការប្រើប្រាស់ កញ្ចប់ថវិកាបង្កកទាំងនោះដែលរួមមានទាំងលុយរបស់ធនាគារ...
បរទទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងត្រូវត្រៀមខ្លួនចាកចេញពីសហរដ្ឋអាមេរិក សម្រាប់ដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃទៅកាន់បណ្តាប្រទេសសមាជិកអឺរ៉ុប ចំនួន៣នេះបើយោងតាមការប្រកាសដោយសេតវិមាន កាលពីថ្ងៃអាទិត្យម្សិលមិញ។ ការចេញផ្សាយរបស់ The VOA បានឲ្យដឹងដំណើរទស្សនកិច្ចលើកនេះ គឺនឹងធ្វើឡើងនៅមុនពេល នៃកិច្ចប្រជុំកំពូលដែល នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង Vilnius ប្រទេសលីទុយនេស៊ី ដែលមេដឹកនាំលោកខាងលិច នឹងជួបជុំគ្នាផ្តោតសំខាន់ទៅលើកិច្ច...
តូក្យូ ៖ ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពង្រឹងភាពធន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈសំខាន់ៗផ្សេងទៀត ជាក់ស្តែងផ្ដោតលើប្រទេសចិន និងរុស្ស៊ី។ ក្នុងអំឡុងពេលកិច្ចសន្ទនាកម្រិតខ្ពស់លើកទី៣ របស់ភាគីទាំងពីរលើបញ្ហាសេដ្ឋកិច្ចដូចជាពាណិជ្ជកម្ម និងថាមពល តំណាងជប៉ុន និងសហភាពអឺរ៉ុប ក៏បាននិយាយផងដែរថា ពួកគេនឹងចាត់វិធានការ ដើម្បីទប់ទល់នឹងអ្វីដែលហៅថា ការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច...
បរទេស៖ បណ្តាប្រទេសសហភាពអឺរ៉ុប កាលពីថ្ងៃច័ន្ទ បានព្រមព្រៀងគ្នាដើម្បីបង្កើនជំនួយយោធារបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែន ពី ៣,៨ ពាន់លានដុល្លារដល់ជាង ១៣ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មូលនិធិសន្តិភាពអឺរ៉ុប (EPF) ដែលបណ្តាប្រទេសសហភាពអឺរ៉ុប ផ្តល់វិភាគទានទៅតាមទំហំ នៃសេដ្ឋកិច្ចរបស់ពួកគេ បានបែងចែកជំនួយយោធាចំនួន ៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងអឺរ៉ុប គួរតែទប់ទល់នឹងភាពមិនច្បាស់លាស់ នៃស្ថានភាពអន្តរជាតិ ជាមួយនឹងស្ថិរភាពនៃទំនាក់ទំនងចិន-អឺរ៉ុប ហើយរួមគ្នាលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់មនុស្សជាតិ។ លោក Li បានធ្វើការកត់សម្គាល់ នៅពេលចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូល សម្រាប់កិច្ចព្រមព្រៀងហិរញ្ញវត្ថុសកលថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Li Qiang...
បរទេស៖ យោងតាមការចេញផ្សាយរបស់ VOA News កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងប្រទេសរុស្សីដែលកំពុងធ្វើសង្គ្រាម លុកលុយប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មថ្មីដែលមានគោលដៅ ក្នុងការរឹតត្បិតទៅលើក្រុមហ៊ុនអាជីវកម្មនានា ដែលបានប្រើប្រាស់ចន្លោះប្រហោងខ្វះខាត នៃទណ្ឌកម្មពីលើកមុនៗ ដើម្បីអាចបន្តធ្វើអាជីវកម្មជាមួយនឹងរុស្សី និងជាពិសេសនឹងអាចគាំទ្រ ដល់ប្រធានាធិបតីរុស្សីលោក Vladimir Putin ក្នុងការលុកលុយអ៊ុយក្រែនអស់រយៈពេល ១៦ខែកន្លងមកនេះ។ គួររំលឹកដែរថា កន្លងមកអឺរ៉ុបបានដាក់ទណ្ឌកម្ម...