តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូទ្រីស ជុំវិញការកោះហៅបេសកជនអ៊ីរ៉ង់ របស់ប្រទេសរបស់ពួកគេ ដើម្បីប្រឆាំងនឹងការវាយប្រហារ ដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន IRNA ។ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយបេសកជន លោក Majid Nili Ahmadabadi នាយកនៃបណ្តាប្រទេសអឺរ៉ុបខាងលិច នៃក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់បានប្តេជ្ញាចិត្តទាំងស្រុង...
ប្រកួតវគ្គ១៦ ក្រុមចុងក្រោយនិងជាការប្រកួតចុងក្រោយផងនោះអូទ្រីស បានត្រឹមបរាជ័យក្នុងលទ្ធផល១ទល់នឹង២ទៅលើក្រុមជម្រើសជាតិតួគីហើយនឹងត្រូវត្រឡប់ទៅផ្ទះវិញត្រឹមវគ្គនេះ។ ១គ្រាប់ដំបូងនៅក្នុងការប្រកួតរកបានតាំងតែពីនាទីទី១ដោយកីឡាករ Demiral របស់ក្រុមតួគីប៉ុន្តែការប្រកួតនេះបានអូសបន្លាយរហូតដល់ចប់តង់ទី១គឺមិនមានគ្រាប់បាល់បន្ថែមរវាងគ្នាឡើយ។ ចូលដល់តង់ទី២តួគីមានឳកាសបន្ថែមគ្រាប់បាល់មួយទៀតដោយកីឡាករ Demiral ដដែលនៅនាទីទី៥៩ប៉ុន្តែមិនបាន១នាទីស្រួលផងអូទ្រីសបានបំបែកពងមាន់បានសម្រេចចិត្តរកតាមមួយគ្រាប់វិញដោយកីឡាករ Gregoritsch បញ្ចប់ការប្រកួតអូទ្រីស១តួគី២។ នេះមានន័យថាតួគីនឹងត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយត្រៀមប៉ះនឹងក្រុមខ្លាំងហូឡង់នៅថ្ងៃទី៧ខែកក្កដាយប់ថ្ងៃអាទិត្យវេលាម៉ោង២ព្រឹក៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ កម្ពុជា និងអូទ្រីស បានប្តេជ្ញាចិត្តបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោកស្រី ផែន សាវនី អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសកម្ពុជា និងលោក វីលហែម ម៉ាកស៊ីមីលាន ដុងកូ (Wilhelm M....
បរទេស ៖ យោងតាមការបណ្តាញព័ត៌មាន Heute របស់ប្រទេសអូទ្រីស បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយដកស្រង់ សម្តីមន្ត្រីសន្តិសុខរបស់ប្រទេសអ៊ុយក្រែនថា អ៊ុយក្រែន អាចក្លាយជាផ្លូវងាយស្រួល សម្រាប់ក្រុមជ្រុលនិយមហិង្សា ដែលស្វែងរកការចូល ទៅក្នុងសហភាពអឺរ៉ុបដែលជាគោលដៅធំរបស់ពួកគេហើយជឿជាក់ថាចំនួនដ៏ច្រើន នៃភេរវករដែលសង្ស័យបានធ្វើដំណើរទៅកាន់ប្លុកតាមរយៈទឹកដីអ៊ុយក្រែន ។ ប្រព័ន្ធផ្សព្វផ្សាយបាន ដកស្រង់ឧទាហរណ៍ជនជាតិ Tajik ពីរនាក់ និងជនជាតិ Chechen ម្នាក់ដែលត្រូវបានចាប់ខ្លួននៅប្រទេសអូទ្រីស...
បរទេស ៖ អធិការបតី នៃប្រទេសអូទ្រីស លោក Karl Nehammer បានទទួលស្គាល់ថា ប្រទេសអូទ្រីសនឹងបន្តទទួលនាំ ចូលហ្គាសភាគច្រើនពីរុស្ស៊ី នៅឡើយក្នុងពេលនេះ និងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមការចេញផ្សាយ របស់ RT លោកអធិកាបតី បានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោក បានខិតខំធ្វើការ ត្រួតពិនិត្យនិងប្រឹងប្រែងក្នុងការស្វែងរកប្រភព ជំនួសការ កាត់បន្ថយហ្គាស់...
វីយ្យែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍អូទ្រីសបានហោះត្រឡប់ក្រោយវិញ ក្រោយពីហោះបាន២ម៉ោង សម្រាប់ជើងហោះហើរពីក្រុងវីយ្យែនទៅកាន់ក្រុងញូវយ៉ក បន្ទាប់ពីបង្គន់ចំនួន៥នៅក្នុងចំណោម៨បានបាក់ខូច ។ អ្នកដំណើរប្រហែល៣០០នាក់នៅលើយន្តហោះ Boeing 777 កាលពីថ្ងៃចន្ទ ដែលត្រូវកំណត់រយៈពេល៨ម៉ោង ។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ដល់ទីភ្នាក់ងរព័ត៌មាន AFP...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ពលរដ្ឋអូទ្រីសជាច្រើនពាន់នាក់បាននាំគ្នាដើរជាក្បួន នៅតាមផ្លូវជាច្រើននារដ្ឋធានី Vienna ដើម្បីបង្ហាញពីការតវ៉ាប្រឆាំងទៅនឹងការកើនឡើងនៃតម្លៃចំណាយ ចាយវាយប្រចាំថ្ងៃកាន់តែខ្លាំងឡើង ហើយកបានធ្វើការបរិហារកេរ្ត៍ ទៅលើរដ្ឋាភិបាលផងដែរ។ ពលរដ្ឋដែលមានចំនួនប្រមានជា ៣០០០នាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នា ដោយមានការហែហម ការពារដោយក្រុមប៉ូលីសផងហើយក្រុមនេះបាន ដាក់ឈ្មោះខ្លួនឯងថាជា Patriot March ប៉ុន្តែមិនមានការប៉ះពាល់គ្នា ណាមួយជាមួយនឹងក្រុមការពារសន្តិសុខឡើយ។ គួរឲ្យដឹងដែរថាក្រុមតវ៉ាប្រឆាំង...
បរទេស៖ លោក Omar Haijawi-Pirchner ដែលជាប្រធាននាយកដ្ឋានសន្តិសុខ និងស៊ើបការណ៍សម្ងាត់រដ្ឋ (DSN) បាននិយាយថា ពលរដ្ឋអូទ្រីសមួយចំនួនតូច ឥឡូវនេះកំពុងប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែការវិលត្រឡប់របស់ពួកគេ ទៅកាន់ប្រទេសវិញ គឺនៅតែបង្កហានិភ័យដល់ផ្នែកសន្តិសុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Haijawi-Pirchner...
បរទេស ៖ ប្រទេសអូទ្រីស ទើបកាលពីថ្ងៃចន្ទ បានបញ្ជាក់ពីវត្តមាននៃ “លេខមួយខ្ទង់ទាប” នៃអ្នកប្រយុទ្ធ របស់ខ្លួន នៅក្នុងប្រទេស អ៊ុយក្រែន ។ ការបញ្ចេញឱ្យដឹងនេះ បានកើតឡើងបីថ្ងៃ បន្ទាប់ពីយោធារុស្ស៊ី បានចេញផ្សាយបញ្ជីឈ្មោះទាហានស៊ីឈ្នួលបរទេស ដែលកំពុងប្រយុទ្ធ នៅខាងក្រុងគៀវ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា...
បរទេស៖ យោងតាមការចេញផ្សាយ ដោយកាសែតក្នុងស្រុក Kronen Zeitung កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយថាការបញ្ចប់ ទៅនៃការផ្កត់ផ្គង់ហ្គាស នៅក្នុងប្រទេសអូទ្រីស កំពុងបានធ្វើឲ្យប្រទេសនេះ មានការប្រឈមមុខខ្លាំង ទៅនឹងការបាត់បង់ចំនួនការងារដ៏ច្រើន ប្រមាណជា៣០ម៉ឺនកន្លែង។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានបញ្ជាក់ដេរថា ឧស្សាហកម្មម្ហូបអាហារទាំងមូល របស់អូទ្រីស គឺពឹងផ្អែកទៅលើថាមពលហ្គាស ខណៈដែលផលិតកម្ម ផលិតដែក ក៏ពឹងផ្អែកលើថាមពលនេះដូចគ្នា ដូចនេះឧស្សាហកម្មជាច្រើនទៀត...