ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្តឲ្យគណៈប្រតិភូធុរកិច្ចអូទ្រីស សិក្សាលទ្ធភាពពង្រីកទីផ្សារ នាំយកនូវផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រអូទ្រីស មកកាន់កម្ពុជា ។ ក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយលោក Michael Schmeiser លេខាទូតទី១ នៃស្ថានទូតអូទ្រីស ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២...
បរទេស៖ អធិការបតីរបស់ប្រទេសអូទ្រីស លោក Karl Nehammer បាននិយាយនៅក្នុងបទសម្ភាសន៍មួយ បន្ទាប់ពីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ការបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន ពីប្រទេសរុស្ស៊ី នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សមាជិកសហភាពអឺរ៉ុបមួយចំនួន ជាងអ្វីដែលរុស្ស៊ីប៉ះពាល់ទៅទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលដែលឈរនៅខាងអ៊ុយក្រែន...
បរទេស៖ បាតុកររាប់ម៉ឺននាក់ បានដើរដង្ហែតាមដងផ្លូវ នៃរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស ដោយតវ៉ាប្រឆាំងនឹង ការរឹតបន្តឹងទៅលើវិធានការ ទប់ស្កាត់វីរុសកូវីដ-19 និង ការដាក់ចេញវ៉ាក់សាំង កាតព្វកិច្ចនៅទូទាំងប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកតវ៉ាជាង ៤០ ០០០នាក់ ប្រឆាំងនឹងគោលនយោបាយ ជំងឺរាតត្បាតរបស់រដ្ឋាភិបាលអូទ្រីស...
វីយែន ៖ រដ្ឋាភិបាលអូទ្រីស បានប្រកាសឲ្យដឹងថា ប្រទេសអូទ្រីស នឹងចាប់ផ្តើមពីថ្ងៃចន្ទ ដើម្បីដាក់ការចាក់សោរលើ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ អធិការបតីអូទ្រីស Alexander Schallenberg បានឲ្យដឹង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា “យើងបានសម្រេចចិត្ត ដោយចិត្តធ្ងន់ ដើម្បីបោះជំហាននេះ” ។...