ព័ត៌មានអន្តរជាតិ

អូទ្រីស ប្រកាសជំហអព្យាក្រិត មិនចូលបក្សសម្ព័ន្ធណាឡើយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអូទ្រីសលោក Alexander Schallenberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសថា ប្រទេសអូទ្រីស របស់លោក គឺគ្មានផែនការ ឬនឹងមិនមានផែនការ ក្នុងការចូលរួមជាមួយ នឹងអង្គការណាតូឡើយ នាពេលអនាគត។

ថ្លែងបែបនេះទៅកាន់ក្រុមអ្នកកាសែត នៅក្នុងទីក្រុងប្រ៊ូស៊ែល នៅពេលដែលលោកត្រូវបានសាកសួរ អំពីជំហរបស់ហ្វាំងឡង់ និងស៊ុយអែត ដែលទើបតែបានប្រកាស អំពីបំណងចូលរួមអង្គការណាតូថ្មីៗនេះ និងដោយបញ្ជាក់ថា អូទ្រីសគោរពការសម្រេចចិត្ត របស់ហ្វាំងឡង់ និងស៊ុយអែត ប៉ុន្តែជម្រើសវាគឺជារបស់ប្រទេសអូទ្រីស ក្នុងការចូលរួមឬមិនចូលរួម។

លោកបន្តថា៖ អូទ្រីសប្តេជ្ញាចិត្តសាជាថ្មីថា នឹងបន្តក្នុងនាមជាប្រទេសអព្យាក្រិត ខណៈដែលហ្វាំងឡង់និងស៊ុយអែត កាលពីថ្ងៃអាទិត្យកន្លងទៅ បានប្រកាសអំពីសំណើរសុំចូលរួម អង្គការណាតូជាផ្លូវការ ទាំងដែលរដ្ឋាភិបាល ក្រុងមូស្គូ បានធ្វើការព្រមានម្តងហើយម្តងទៀត ជាច្រើនលើកក្តី៕ ប្រែសម្រួល៖ស៊ុនលី

To Top