ព័ត៌មានអន្តរជាតិ
អេស្តូនី ប្រកាសផ្តល់កញ្ចប់ ជំនួយយោធាថ្មី ឲ្យប្រទេសអ៊ុយក្រែន
បរទេស ៖ រដ្ឋាភិបាលទីក្រុង Tallinn បានប្រកាសនឹងផ្គត់ផ្គង់ កញ្ចប់យោធាថ្មី ដែលមានកាំភ្លើងខ្លី ប្រមាណជា១៥០ដើមបូក រួមទាំងគ្រាប់កាំភ្លើងមួយចំនួនផង ទៅឲ្យប្រទេសអ៊ុយក្រែន ។ កញ្ចប់ជំនួយយោធាថ្មី ដែលប្រកាសឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Hanno Pevkur កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយក្នុងនោះកញ្ចប់ថវិកា បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់រដ្ឋមន្ត្រីទាំងអស់។...