គុយវ៉ែត៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប «ឈរជាមួយប្រទេសអារ៉ាប់ណាមួយ ដែលប្រឈមមុខនឹងការឈ្លានពាន ឬការគំរាមកំហែងពីអ៊ីស្រាអែល» ដោយព្រមានប្រឆាំងនឹងការអូសទាញ តំបន់នេះឱ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសគុយវ៉ែត លោក Abdelatty បានរិះគន់ភាពអសកម្មរបស់សហគមន៍អន្តរជាតិ ដែលធ្វើឲ្យប្រព័ន្ធពិភពលោក ប្រឈមនឹងហានិភ័យ ចំពេលដែលការឈ្លានពានរបស់អ៊ីស្រាអែល ផ្តោតលើស្ត្រី...
គែរ៖ ប្រទេសអេហ្ស៊ីប និងម៉ាឡេស៊ី បានអំពាវនាវឲ្យសម្រេចបានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា។ ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពី កិច្ចប្រជុំនៅរដ្ឋធានីគែររបស់អេហ្ស៊ីប រវាងប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នេះបើយោងតាមប្រធានាធិបតីអេហ្ស៊ីប។ ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីអំពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង រួមទាំងសិទ្ធិក្នុងការបង្កើតរដ្ឋឯករាជ្យមួយ។ មេដឹកនាំទាំងពីរក៏បានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិចារណាលើការស្នើសុំរបស់ប៉ាឡេស្ទីន...
អ.ស.ប៖ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បានព្រមានអំពីហានិភ័យនៃសង្គ្រាមកើតឡើងនៅក្នុងតំបន់ ខណៈការប្រយុទ្ធគ្នារវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ របស់លីបង់ កាន់តែមានភាពតានតឹងដាក់គ្នា ដោយបានលើកឡើងថា ការកើនឡើងនេះ “ប៉ះពាល់ជាអវិជ្ជមាន” ដល់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។ លោករដ្ឋមន្ត្រី Badr Abdelatty បានថ្លែងដូច្នេះនៅមុនការជួបជុំប្រចាំឆ្នាំ របស់មេដឹកនាំពិភពលោក នៅឯអង្គការសហប្រជាជាតិ(អ.ស.ប) ជាមួយនឹងការបន្ទរនៃមហាអំណាចអន្តរជាតិ អំពាវនាវឱ្យអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្តើមការចរចាឡើងវិញ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសទាំងបីបានបង្កើត កិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលមាន ព័ត៌មានលម្អិតនៃការអនុវត្ត នៅសល់ដើម្បីបញ្ចប់ ។ អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបញ្ជូនអ្នកចរចាទៅកាន់...
គែរ៖ ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍ថា ប្រទេសអេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពី “ចំណុចលេចធ្លោ” ទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយមិនបង្ហាញពីពេលវេលាជាក់លាក់នៃការប្រជុំនៅឡើយទេ។ អេហ្ស៊ីប បាននឹងកំពុងបើកកិច្ចប្រជុំយ៉ាងយកចិត្តទុកដាក់ជាមួយភាគីពាក់ព័ន្ធក្នុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា អេហ្ស៊ីបក៏បានរក្សាការប្រាស្រ័យទាក់ទងជាមួយចលនាហាម៉ាស់ ផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកជាប់ឃុំ...
គែរ៖ សេចក្តីថ្លែងការណ៍មួយចេញ ដោយអាជ្ញាធរក្នុងស្រុកកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារ ដួលរលំអគារ ៣ជាន់មួយកន្លែងនៅខេត្ត Assiut ភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប បានកើនឡើងដល់១៤នាក់ ហើយ ទន្ទឹមនឹងនេះដែរ អ្នកស្រុកផ្សេងទៀតចំនួន ៦នាក់បានរងរបួស ។ សេចក្តីប្រកាសព័ត៌មានចេញដោយ ការិយាល័យផ្សព្វផ្សាយក្នុងស្រុកនៃខេត្ត Assiut បានឲ្យដឹងថា អគារដែលបានដួលរលំនៅក្នុងស្រុក Assiut ខាងកើត កាលពីថ្ងៃចន្ទ...
គែរ៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីថ្ងៃអង្គារថា ការបិទច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា បានរារាំងដល់ការជម្លៀសអ្នកជំងឺយ៉ាងហោចណាស់ចំនួន២.០០០នាក់ ដោយបានអំពាវនាវឱ្យផ្លូវតំបន់ Rafah និងផ្លូវផ្សេងទៀត ត្រូវបានបើកដំណើរការឡើងវិញ ។ លោក Rik Peeperkorn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ West Bank និងហ្គាហ្សសា បានលើកឡើងដូច្នេះ...
គែរ ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងថា ខ្លួនកំពុងសម្របសម្រួលយ៉ាងខ្លាំងក្លា ជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដើម្បីតាមដានពលរដ្ឋអេហ្ស៊ីប ដែលបានបាត់ខ្លួនក្នុងអំឡុង ពេលធ្វើធម្មយាត្រា Hajj ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ស្ថានទូតអេហ្ស៊ីបនៅទីក្រុងរីយ៉ាដ បានបញ្ជូនបេសកកម្មកុងស៊ុល ទៅកាន់ទីក្រុង Mecca និងទីសក្ការៈ Holy Sites ដើម្បីតាមដានការវិវត្ត នៃស្ថានភាពបច្ចុប្បន្ន...
គ៊ែរ៖ កាតា និងអេហ្ស៊ីបបានទទួលការ ឆ្លើយតបពីក្រុមហាម៉ាស់ ទាក់ទងនឹងសំណើសុំបទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកាតា កាលពីថ្ងៃអង្គារ។ ក្រុមហាម៉ាស់ និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀតបានឆ្លើយតបកាលពីថ្ងៃអង្គារចំពោះ “សំណើថ្មីបំផុត សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោស និងអ្នកជាប់ឃុំ”។ ប្រទេសទាំងពីរបានបញ្ជាក់ថា ពួកគេកំពុងសម្រុះសម្រួល ជាមួយសហរដ្ឋអាមេរិក រហូតដល់មានកិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតនោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ អ្នកសម្របសម្រួល...
គែរ៖ សហរដ្ឋអាមេរិក អេហ្ស៊ីប និងអ៊ីស្រាអ៊ែល គ្រោងនឹងជួបប្រជុំគ្នាដើម្បីពិភាក្សា អំពីការបើកច្រកក្រុង Rafah ឡើងវិញ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍នេះថា ក្រុមមន្ត្រីមកពីប្រទេសអេហ្ស៊ីប អ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក បានកំណត់កាលបរិច្ឆេទជួបប្រជុំគ្នាមួយនៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាគ្នាទៅលើការបើកច្រកក្រុង Rafah នៅក្នុងតំបន់ហ្គាហ្សា ។ ជុំវិញព័ត៌មាននេះ នៅមិនទាន់មានសេចក្តីរាយការណ៍លម្អិតបន្ថែមយ៉ាងណាទៀតនៅឡើយទេ ៕ប្រែសម្រួលដោយ៖...