យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានបញ្ជាក់អំពី “ឧប្បត្តិហេតុបាញ់ប្រហារ” មួយបានកើតឡើង “នៅព្រំដែនប្រទេសអេហ្ស៊ីប” ក្រោយពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានរាយការណ៍ពីការផ្ទុះអាវុធ រវាងទយោធាអ៊ីស្រាអ៊ែល និងអេហ្ស៊ីប នៅច្រកឆ្លងកាត់ក្រុង Rafah កាលពីថ្ងៃចន្ទ ។ កងកម្លាំង IDF បានឲ្យដឹងថា “នៅប៉ុន្មានម៉ោងមុនមានឧប្បត្តិហេតុ បាញ់ប្រហារនៅព្រំដែនអេហ្ស៊ីប កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីផលប៉ះពាល់ផ្នែកសន្តិសុខ និងមនុស្សធម៌នាពេលថ្មីៗនេះនៃប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងបំផុត។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក Shoukry បានគូសបញ្ជាក់ពីផលវិបាកធ្ងន់ធ្ងរនៃប្រតិបត្តិការរ៉ាហ្វា ដែលប៉ះពាល់ដល់ប្រជាជនប៉ាឡេស្ទីនជាង ១,៤លាននាក់បន្ទាប់ពីការបិទច្រករ៉ាហ្វា ចំពេលមានការវាយលុកយ៉ាងទូលំទូលាយរបស់អ៊ីស្រាអែល។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តការផ្តល់ជំនួយដល់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានផ្អាកកាលពីប៉ុន្មានថ្ងៃមុន...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា យោធាអ៊ីស្រាអែល កំពុងរៀបចំបើកការវាយប្រហារលើទីក្រុងរ៉ាហ្វា ខណៈដែលការចរចាបទឈប់បាញ់ បានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអេហ្ស៊ីប។ ទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត របស់តំបន់ហ្គាហ្សា បានក្លាយជាជម្រក សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ជាងមួយលាននាក់ ដែលកំពុងស្វែងរកទីជំរកពីការទម្លាក់គ្រាប់បែក។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនបានព្រមានថា ប្រតិបត្តិការជើងគោកណាមួយនៅក្នុងទីក្រុងនេះ នឹងនាំឱ្យមានមហន្តរាយដល់ជនស៊ីវិល។ នៅក្នុងសន្និសីទសារព័ត៌មានមួយ...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry និងរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតំបន់ ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម។ ពួកគេបានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា មួយបន្ទាប់ពីកិច្ចប្រជុំពហុភាគី រវាងលោក Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅអេហ្ស៊ីប...
គ៊ែរ៖ សារព័ត៌មាន Al-Qahera របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍ថា កិច្ចចរចាចំនួនពីរនឹងត្រូវធ្វើឡើងក្នុងប្រទេសកាតា និងអេហ្ស៊ីបរៀងៗខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលបច្ចុប្បន្នកំពុង ស្ថិតក្រោមការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកដ៏ធំ របស់អ៊ីស្រាអែល។ ប្រភពបានឲ្យដឹងថា “ការពិភាក្សាទីក្រុងដូហា និងទីក្រុងគ៊ែរ នឹងត្រូវធ្វើឡើងដោយមានការចូលរួម ពីអ្នកឯកទេស មកពីប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និង...
បរទេស៖ រដ្ឋាភិបាលអេហ្ស៊ីប តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមការងារក្នុងការកសាងជញ្ជាំងដ៏គួរឲ្យចាប់អារម្មណ៍មួយក្បែរព្រំដែនរបស់ប្រទេសជាមួយតំបន់ហ្គាហ្សា ចំពេលមានការភ័យខ្លាចថា ការវាយលុកលើដីដែលបានគ្រោងទុកដោយយោធាអ៊ីស្រាអែលនឹងរុញជនភៀសខ្លួនសង្រ្គាមចេញពីតំបន់នៃជនប៉ាឡេស្ទីនរស់នៅនេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានAP និងកាសែត New York Times និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍អំពីការងារសាងសង់កាលពីថ្ងៃសុក្រ ដោយដកស្រង់រូបថតពីផ្កាយរណបដែលបង្ហាញពីការបោសសម្អាតដី និងការរៀបចំសាងសង់ជញ្ជាំងឡើងលើ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីអេហ្ស៊ីបបានបដិសេធមិនពិភាក្សាអំពីគោលបំណងនៃគម្រោងនេះ ប៉ុន្តែរបាយការណ៍បានស្នើថា វាអាចជា តំបន់ការពារ ដើម្បីសម្រួលដល់ពលរដ្ឋក្នុងតំបន់ហ្គាហ្សាដែលកំពុងភៀសខ្លួនចេញពីប្រតិបត្តិការយោធាអ៊ីស្រាអែលដ៏សំខាន់មួយដែលបានគ្រោងទុកនៅក្នុងទីក្រុង Rafah ព្រំដែនប៉ាឡេស្ទីន។ គួរឲ្យដឹងដែរថាការងារសាងសង់បានចាប់ផ្តើមនៅដើមខែនេះ...
បរទេស៖ លោក Aleksey Tevanyan តំណាងពាណិជ្ជកម្មរបស់រុស្ស៊ី ប្រចាំនៅអាហ្វ្រិកខាងជើងបានប្រាប់ RIA Novosti ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងអេហ្ស៊ីបនឹងកើនឡើងដល់ ៧ពាន់លានដុល្លារនៅចុងឆ្នាំនេះ។ យោងតាមការបញ្ជាក់បន្ថែមដោយលោក Tevanyanបានឲ្យដឹងថា ការកើនឡើងនេះគឺ ដោយសារតែផ្នែកធំនៃការកើនឡើង ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប។ មន្ត្រីរូបនេះបានបន្ថែមថា និន្នាការទំនងជានឹងបន្ត នៅឆ្នាំក្រោយក៏ដោយសារតែ សក្ដានុពលវិជ្ជមានក្នុងពាណិជ្ជកម្មទៅវិញទៅ...
គែរ៖ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអេហ្ស៊ីបបានថ្លែងថា ជំនួយមនុស្សធម៌ប្រហែល១២.០០០តោន ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា ស្រ្ទីបតាមរយៈផ្លូវឆ្លងកាត់ច្រក Rafah ដែលជាចំណុចតភ្ជាប់តែមួយគត់ រវាងប្រទេសអេហ្ស៊ីប និងតំបន់ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ ។ លោក Abdel-Fattah al-Sisi បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដើម្បីគាំទ្រដល់ប្រទេសប៉ាឡេស្ទីន ដែលធ្វើឡើងនៅពហុកីឡដ្ឋាន...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃអង្គារបានជំរុញ សហគមន៍អន្តរជាតិ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុវត្តតាមដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) នាពេលថ្មីៗនេះ ដែលអំពាវនាវ ឱ្យឈានដល់បទឈប់បាញ់ជាបន្ទាន់ និងបង្កើតច្រករបៀងមនុស្សធម៌ ឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីប ដែលរងគ្រោះដោយសង្រ្គាម។ ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់...
តូក្យូ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា អ្នកកាន់លិខិតឆ្លងដែន បរទេសជាង ៣៦០ នាក់ត្រូវបានជម្លៀសចេញពីហ្គាហ្សាស្រ្ទីព ទៅកាន់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធ ខណៈដែលការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល នៅតំបន់នោះកាន់តែខ្លាំង ក្នុងសង្គ្រាមប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងតូក្យូថា ជនជាតិជប៉ុនទាំង...