ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប និងអាមេរិក អំពាវនាវ ឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា

Xinhua

គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry និងរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតំបន់ ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម។

ពួកគេបានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា មួយបន្ទាប់ពីកិច្ចប្រជុំពហុភាគី រវាងលោក Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅអេហ្ស៊ីប និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងកាតា ក៏ដូចជារដ្ឋមន្ត្រីការបរទេស UAE សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។

លោក Shoukry បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការឈានដល់បទឈប់បាញ់ភ្លាមៗ នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន និងការពង្រីកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ជាកន្លែងដែលអ្នកស្រុកកំពុង ទទួលរងការអត់ឃ្លាន។

លោកក៏បានព្រមានអំពីស្ថាន ភាពរស់នៅដ៏មហន្តរាយ នៅក្នុងបរិបទដោយជំរុញឱ្យអ៊ីស្រាអែលបោះបង់ចោលផែនការ ដើម្បីអនុវត្តប្រតិបត្តិការយោធានាពេលអនាគតនៅ ក្នុងទីក្រុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្គាហ្សា។

អ្នកការទូតកំពូលរបស់អេហ្ស៊ីប បានឲ្យដឹងថា “វិបត្តិត្រូវតែត្រូវបានដោះស្រាយយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបាននូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយការបញ្ចប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ធ្វើឱ្យដំណោះស្រាយរដ្ឋទាំងពីរសកម្ម និងការបង្កើតរដ្ឋប៉ាឡេស្ទីន”។

ចំណែកលោក Blinken បានឲ្យដឹងថា បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺ “ពិបាក” ប៉ុន្តែ “នៅតែអាច” ហើយថាប្រតិបត្តិការយោធា ដែលបានគ្រោងទុករបស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា នឹងក្លាយជា “កំហុស”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top