បរទេស ៖ ប្រទេសអេហ្ស៊ីប បានធ្វើការបដិសេធសំណើ របស់សហរដ្ឋអាមេរិក ក្នុងការបិទដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះចម្បាំង របស់រុស្សីទាំងអស់ជាពិសេស សំដៅការធ្វើប្រតិបត្តិការ របស់រុស្សីនៅក្នុងប្រទេសស៊ីរី។ មន្ត្រីរដ្ឋាភិបាលអាមេរិក ជាច្រើន កន្លងមកបានធ្វើការ ស្នើសុំឲ្យរដ្ឋាភិបាលទីក្រុង Cairo តាំងតែពីខែកុម្ភៈនិងម្តងទៀត នៅក្នុងខែមិនាក្នុងការ កំណត់ដែនអាកាស ចំពោះ យន្តហោះនានា របស់ប្រទេសរុស្សីប៉ុន្តែអេហ្ស៊ីប មិនដែលបានធ្វើការឆ្លើយតបណាមួយនោះទេ...
បរទេស៖ កាសែតវ៉ាស៊ិនតោនប៉ុស្តិថ្មីៗនេះ បានធ្វើការចេញផ្សាយនូវឯកសារសំងាត់ៗជាច្រើន ដែលមានពាក់ព័ន្ធទៅនឹងផែនការសំងាត់ រវាងរដ្ឋាភិបាលប្រទេសអេហ្ស៊ីប និងរដ្ឋាភិបាល នៃប្រទេសរុស្សី។ ទោះបីជាយ៉ាងណាក្តី កាលពីថ្ងៃពុធម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងគែរ បានចេញមកធ្វើការបដិសេធព័ត៌មានទាំងនោះថា គឺជាព័ត៌មានមិនពិត ពីព្រោះថាប្រទេសអេហ្សីប មិនបានធ្វើការលួចផលិតគ្រាប់រ៉ូក្កែត ទៅឲ្យប្រទេសរុស្សី ដូចទៅនឹងការចោទប្រកាន់ឡើយ។ រំលឹកថាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះវ៉ាស៊ិនតោនប៉ុស្តិ បានចេញផ្សាយថាប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប លោក Abdel Fatah...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattach al Sisi បានជួបពិភាក្សាជាមួយ នឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគែរ។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមេដឹកនាំទាំងពីរ បានព្រមព្រៀងក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការ រវាងគ្នានិងកិច្ចការងារដោះស្រាយបញ្ហាប្រឈមសំខាន់ ក៏ដូចជាការស្តារឡើងវិញ នៃសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់ផងដែរ។ លោក Sisi បានធ្វើការកត់សំគាល់ចំពោះការគាំទ្រឥតងាករេ ចំពោះប្រទេសអ៊ីរ៉ាក់និងពលរដ្ឋរបស់អ៊ីរ៉ាក់ នៅគ្រប់កម្រិតជាពិសេសការប្រយុទ្ធប្រឆាំង...
គ៊ែរ ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងបេសកជនសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នានៅទីនេះកាលពីថ្ងៃអង្គារអំពីការវិវត្តនៃស្ថានភាពអ៊ីស្រាអែល និងប៉ាឡេស្ទីន និងអំពើហិង្សាដែលកើនឡើងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសរបស់ប្រទេសនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកការទូតកំពូលអេហ្ស៊ីបលោក Sameh Shoukry បានព្រមានប្រឆាំងនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការវាយប្រហារជាបន្តបន្ទាប់ទៅលើ “សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងឱកាសនៃការឈានដល់ដំណោះស្រាយរដ្ឋពីរ” ។ លោកសង្កត់ធ្ងន់លើជំហរថេររបស់អេហ្ស៊ីប ដែលអំពាវនាវឱ្យឈានដល់ភាពស្ងប់ស្ងាត់នៅលើដី និងបញ្ឈប់សកម្មភាពឯកតោភាគីរបស់អ៊ីស្រាអែល ដែលនឹងធ្វើឱ្យប្រជាជនប៉ាឡេស្ទីន កាន់តែញុះញង់...
គ៊ែរ ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រទេសអេហ្ស៊ីប កំពុងតាមដានដោយមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារ របស់អ៊ីរ៉ង់ និងតួកគីនាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការវាយប្រហារទាំងនោះ រំលោភលើអធិបតេយ្យភាព របស់អ៊ីរ៉ាក់ និងស៊ីរី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អេហ្ស៊ីប...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលអេហ្ស៊ីបបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៤១នាក់បានស្លាប់ និង១២នាក់ទៀតរងរបួសដោយសារអគ្គិភ័យដ៏ធំមួយដែលបានឆាបឆេះព្រះវិហារ Coptic នៅក្នុងខេត្ត Giza ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ។ យោងតាមក្រសួងបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងព្រះវិហារ Abu Sifin ក្នុងសង្កាត់ Imbaba ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
គ៊ែរ ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានទទួលការហៅទូរស័ព្ទពីសមភាគី អ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីការវិវត្តចុងក្រោយ នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសអេហ្ស៊ីបបានបញ្ជាក់ពីករណីដំបូងចំនួន៣នៃជំងឺកូវីដ-១៩ ប្រភេទថ្មី Omicron។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ករណី២មិនបង្ហាញរោគសញ្ញាអ្វីនោះទេ ខណៈដែលករណីទី៣មានរោគសញ្ញាស្រាល ។ ក្រសួងបានឲ្យដឹងទៀតថា ករណីទាំង៣នេះ ត្រូវបានដាក់ឱ្យនៅដាច់ពីគេ នៅក្នុងមន្ទីរពេទ្យ ហើយវិធានការប្រុងប្រយ័ត្ន ទាំងអស់ត្រូវបានធ្វើឡើង សម្រាប់អ្នកដែលមានទំនាក់ទំនង ជាមួយពួកគេទាំងនោះ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដ្ឋាភិបាលអេហ្ស៊ីប បានផ្អាកជើងហោះហើរត្រង់ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង មួយចំនួនដោយសារមានការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី Omicron ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងវិបត្តិថ្នាក់រដ្ឋមន្ត្រីដែលដឹកនាំ ដោយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងដូច្នេះ ។ លោក...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានឲ្យដឹងថា ប្រទេសអភិវឌ្ឍន៍ត្រូវតែបំពេញការសន្យាយូរអង្វែងរបស់ពួកគេក្នុងការផ្តល់ប្រាក់ចំនួន ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។ លោក Sisi បានឲ្យដឹងក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅឯសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ នៃភាគីនានា ( COP26) ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុង Glasgow ពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារនេះថា “យើងមានការព្រួយបារម្ភអំពីគម្លាតរវាងមូលនិធិដែលមាន និងតម្រូវការជាក់ស្តែងនៃប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាឧបសគ្គដែលប្រទេសរបស់យើងប្រឈមមុខក្នុងការទទួលបានវា”។...