ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប រកឃើញអ្នកឆ្លងវីរុស បំប្លែងខ្លួនថ្មី Omicron ចំនួន៣ករណី

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសអេហ្ស៊ីបបានបញ្ជាក់ពីករណីដំបូងចំនួន៣នៃជំងឺកូវីដ-១៩ ប្រភេទថ្មី Omicron។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ករណី២មិនបង្ហាញរោគសញ្ញាអ្វីនោះទេ ខណៈដែលករណីទី៣មានរោគសញ្ញាស្រាល ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបានឲ្យដឹងទៀតថា ករណីទាំង៣នេះ ត្រូវបានដាក់ឱ្យនៅដាច់ពីគេ នៅក្នុងមន្ទីរពេទ្យ ហើយវិធានការប្រុងប្រយ័ត្ន ទាំងអស់ត្រូវបានធ្វើឡើង សម្រាប់អ្នកដែលមានទំនាក់ទំនង ជាមួយពួកគេទាំងនោះ ។

យោងតាមក្រសួងបានឱ្យដឹងថា ចំនួនករណីសរុបនៃកូវីដ-១៩ នៅក្នុងប្រទេស អេហ្ស៊ីប បានកើនឡើង ដល់៣៧៣.៥០៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន២១.២៧៧នាក់ ខណៈដែលករណីជាសះស្បើយទំាងស្រុង គឺមានចំនួន៣១០.៧៤៩នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×