ប្រវត្តិសាស្រ្តរបស់ពិភពលោក ចាប់ពីក្រោយសង្រ្គាមលោកលើកទី២ចប់ រហូតមកដល់សព្វថ្ងៃនេះ មានការប្រែប្រួលមកពីមានព្រឹត្តការណ៍ធំៗដែលបានកើតមានឡើងពុំអាចមានការព្យាករណ៍មុនបាន!។ របៀបរបបពិភពលោកពហុប៉ូលមួយ ដែលត្រូវបានបង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ ហើយដែលប្រព័ន្ធមួយនេះ ត្រូវបានស្ថិតស្ថេរអស់រយៈកាលជាង៤ទសវត្សរ៍នោះ ក៏ត្រូវបានរលំរលាយទៅនាឆ្នាំ១៩៩១ បន្ទាប់ពីកំពែងសង្គមនិយម ដែលមានសហភាពសូវៀតជាប្រធាន និងបណ្ដាប្រទេសអឺរ៉ុបខាងកើត ត្រូវបានផ្ដួលរំលំដោយការបាត់បង់ជំនឿទៅលើនិកាយសាសនាមួយមិនពិតប្រាកដនោះ!។ ការដួលរលំនូវប្រព័ន្ធសង្គមនិយមនេះ បាននាំទៅជាមួយ ផែនទីពិភពលោកមួយត្រូវបានគូសឡើងវិញ! បែងចែកតំបន់សារជាថ្មី ដោយគួបផ្សំទៅនឹងរដ្ឋថ្មីមួយចំនួនចាប់មានកំណើតឡើងចូលរួមក្នុងសហគមន៍ប្រជាជាតិរបស់ពិភពលោក! ដែលបច្ច័យមួយនេះ បានធ្វើឲ្យស្ថានភាពពិភពលោកចាប់មានការវិវត្តន៍ប្រកបទៅដោយភាពស្មុគស្មាញប្រទាក់ក្រឡាគ្នា...
អំណាចមូលធននិយម គឺជាអានុភាពមួយដែលពុំមានចរិតជាតិ សាសនា មាតុភូមិ មនុស្សធម៌ មេត្តា ករុណា អ្វីទាំងអស់!ឲ្យតែទីនោះមានលុយ មានផលប្រយោជន៍ រកស៊ីមានបាន អាចកើបលុយបានដោយស្រួល គឺមានមុខពួកមូលធននិយម Capitalist Comprador មួយនេះវត្តមានជាមួយ! ហើយទីកន្លែងណា ដែលរកលុយមិនបាន រកស៊ីមិនចំណេញ គឺខ្មោចមូលធននិយមនេះ នឹងដើរចេញចោល ទីនោះ...