នយោបាយ
កម្ពុជា សោកសៅ ចំពោះការកើនឡើង អំពើហឹង្សា នៅមីយ៉ាន់ម៉ា បណ្តាលឲ្យ បាត់បង់ ជីវិតមនុស្ស
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កម្ពុជា និងរដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូលមានការសោកសៅ ដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្ស។ អ្នកនាំពាក្យ លេីកឡេីងបែបនេះ ក្រោយពេលដែលក្រុមយោធាមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករ ដែលបានធ្វើដំណើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោត លោកស្រីស៊ូជី...